ការស្រាវជ្រាវ​ថ្មី​៖​ចង់​មាន​សុខភាព​ល្អ​ចូរ​ចិញ្ចឹម​ឆ្កែ​

295

អ្នក​ចិញ្ចឹម​ឆ្កែ​មាន​អត្រា​ស្លាប់ ដោយសារ​ជំងឺ​ពាក់ព័ន្ធ​ដល់​សរសៃ ឈាម​បេះដូង ឬ​ភ្នាក់ងារ​ផ្សេងៗ​ទាប ជាង​ធម្មតា​នេះ ជា​លទ្ធផល​ស្រាវជ្រាវ មួយ​នៅ​ស៊ុយអែត ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវ ជ្រាវ​លើ​មនុស្ស ៣,៤ លាន​នាក់ មាន អាយុ ពី ៤០-៨០ ឆ្នាំ និង​រក ឃើញថា ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង នៅ​ចំពោះ​អ្នក​ចិញ្ចឹមសត្វ​ឆ្កែ​ទាប​ជាង ធម្មតា​ពិសេស​ចំពោះ​អ្នក ចិញ្ចឹម​ពូជ​ឆ្កែ បរបាញ់ ។​
​ ​
​ការចិញ្ចឹម​ឆ្កែ​អាចជួយ​បង្កើន សកម្មភាព​រាងកាយ ។ ទន្ទឹម​នោះ ការចិញ្ចឹម​សត្វ​ក៏​ជួយ​ការពារ​មនុស្ស​ពី ជំងឺ​បេះដូង ដោយ​វិធី​បង្កើន​ការ ប្រាស្រ័យ​ទាក់ទង​សង្គម​ក៏​ដូច​បង្កើន អារម្មណ៍​សុភមង្គល ។​

​ការចិញ្ចឹម​ឆ្កែ​ក៏​បង្កើន​សមត្ថភាព ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ដោយ​ការប្រាស្រ័យ​ជាមួយ​បាក់តេរី​ច្រើន​ប្រភេទ ដូចជា Microbiome ដែលជា​ក្រុម​បាក់ តេ​រី មួយ​មាន​ក្នុង​ពោះវៀន ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា ឆ្កែ​អាច​បង្ក​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព ស៊ាំ​បាក់តេរី​របស់​ម្ចាស់ ពេល​វា​ធ្វើឱ្យ ប្រែប្រួល​ក្នុង​បរិស្ថាន​គ្រួសារ ធ្វើឱ្យ​ឆ្លង បាក់តេរី​ដែល​គេ​តែង​មិនដែល​ជួប ផ្តើម​ពី​ណោះ ដោយ​ស្វ័យប្រវត្តិ​រីក ចម្រើន​ប្រព័ន្ធ​ភាពស៊ាំ ។ ពិសេស​តាម ពួក​អ្នកស្រាវជ្រាវ​អ្នករស់នៅ​ម្នាក់ឯង មាន​ឥទ្ធិពល​សកម្ម​បំផុត ពី​ការចិញ្ចឹម សត្វ​ឆ្កែ ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថាៈ “​ចិញ្ចឹម​តិច​បំផុត​ឆ្កែ​មួយ​ក្បាល​ជួយ​បន្ថយ ៣៣​ភាគរយ​នូវ​ហានិភ័យ​ស្លាប់ និង បន្ថយ ១១​ភាគរយ នូវ​ហានិភ័យ​ឈឺ បេះដូង​ប្រៀប​នឹង​អ្នក​មិន​ចិញ្ចឹម​” ៕ ប្រែ​សម្រួល​៖ រតនៈ​