ការស្រាវជ្រាវ​ថ្មី​: ចង់​បន្ថយ​ស្ត្រេ​ស​ចូរ​បញ្ឈប់​ប្រើ​ហ្វេ​ស​ប៊ុ​ក​

629

​ការស្រាវជ្រាវ​មួយ​របស់ សកល​វិទ្យាល័យ​ឃ្វិល​ឡែ​ន នៅ​អូស្ត្រាលី ដែល​បាន​បោះពុម្ព​លើ ទស្សនា​វ​ដ្តី ចិត្តសាស្ត្រ​សង្គម បាន​បង្ហាញថា ការផ្អាក​ប្រើ​ហ្វេ​ស​ប៊ុ​ក​មិន​ដល់​មួយ​សប្តាហ៍​ផង អាច​បញ្ចុះ​យ៉ាង​ទាប​នូវ កម្រិត Cortisol បង្ក​តានតឹង​ក្នុង​សរីរាង្គ​របស់​មនុស្ស ។​
​ ​
​លោក អេ​រិ​ក វាន​មែន (Eric Vanman) អ្នកដឹកនាំ​ការស្រាវជ្រាវ​ឱ្យដឹងថា​ការផ្អាក​ប្រើ​ហ្វេ​ស​ប៊ុ​ក អាចជួយ​បន្ថយ កម្រិត​អ័រម៉ូន​ស្ត្រេ​ស (Cortisol) ដោយសារ​គេ​មាន​ពេលវេលា​សម្រាក ច្រើន​។​
​ ​
​លទ្ធផល​នេះ គឺ​បានមកពី​ការ សិក្សា​ដែលមាន​ការចូលរួម​ក្នុងការ ស្រាវជ្រាវ​ពី​សមាជិក​អ្នកលេង ហ្វេ​ស​ប៊ុ​ក ១៣៨ នាក់ ។ ពួកគេ​ត្រូវ បាន​ចែកជា​ពីរ​ក្រុម ដោយ​មួយក្រុម​ផ្អាក​ប្រើ​ហ្វេ​ស​ប៊ុ​ក ប្រាំ​ថ្ងៃ ហើយ​មួយ ក្រុម​ទៀត​ប្រើ​ធម្មតា ។ ក្រោយ​រយៈ ពេល​ខាងលើ​, ពួក​អ្នកចូលរួម​ត្រូវបាន វាស់​បរិមាណ​អ័រម៉ូន​ស្ត្រេ​ស​ទឹកមាត់ និង កម្រិត​តានតឹង ។​

​លទ្ធផល​បង្ហាញថា “​ប្រៀប នឹង​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ធម្មតា អ្នក​មិន​ប្រើ​ហ្វេ​ស​ប៊ុ​កមាន​កម្រិត អ័រម៉ូន​ស្ត្រេ​ស ទាប​ជាង និង​មាន​អារម្មណ៍​ពេញចិត្តជាង​ក្នុង​ជីវិត​” ។​

​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​នេះ បង្ហាញថា ក្នុងករណី​មួយចំនួន​, បណ្តាញ​សង្គម​ផ្តល់ឱ្យ​អ្នក​ប្រើ​នូវ បណ្តា​អន្តរ​កម្ម​សកម្ម​, អារម្មណ៍​គាំទ្រ​, និងការផ្សារភ្ជាប់​ទៅនឹង​កម្រិត​ធ្លាក់​ទឹកចិត្ត និង​ខ្វាយខ្វល់ ប៉ុន្តែ​ផ្ទុយ​មកវិញ អន្តរ​កម្ម អសកម្ម និង​ការប្រៀបធៀប​អាច​នាំ​ដល់ ផលវិបាក​អាក្រក់​។​
​ ​
​ការស្រាវជ្រាវ​មួយ​ផ្សេង ដែល​ដំណើរការ​លើ​មនុស្ស​ជាង ១.០០០​នាក់​ប្រើ​ហ្វេ​ស​ប៊ុ​ក នៅ ដា​ណឺ​ម៉ាក​នៅ​ឆ្នាំ​២០១៥ ក៏​រកឃើញថា ពេល​អ្នកចូលរួម​មួយ​ចំនួន​បញ្ឈប់​ប្រើ​ហ្វេ​ស​ប៊ុ​ក​ក្នុង​មួយ សប្តាហ៍​, ពួកគេ​មាន អារម្មណ៍​ពេញចិត្ត​នឹង​ជីវិត​ជាង និង មាន​អារម្មណ៍​សកម្ម​ជាង​ច្រើន​ប្រៀប នឹង​អ្នក​នៅ​ប្រើ ៕ ប្រែ​សម្រួល​: រតនៈ​