ការស្រាវជ្រាវ​បង្ហាញថា ក្រុមហ៊ុន Huawei គឺ​គួរឱ្យ​ទុកចិត្ត​ជាង​ក្រុមហ៊ុន Facebook

473
ចែករម្លែក

​ការស្ទង់មតិ​ថ្មី​មួយ​បាន​បង្ហាញថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន Huawei ត្រូវបាន​សាធារណជន​អង់គ្លេស​ជឿទុកចិត្ត​ជាង​ក្រុមហ៊ុន Facebook​។​

​ក្រុមហ៊ុន​ចិន​នេះ​បាន​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន ដែល​ឃើញ​ក្រុមហ៊ុន​នេះ​ត្រូវបាន​ចោទប្រកាន់ថា​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ចិន ដែល​អាច​កេងចំណេញ​ដើម្បី​ធ្វើ​ចារកម្ម​នៅ​លោកខាងលិច​។​

​ក្រុមហ៊ុន Huawei តែងតែ​បដិសេធ​ការចោទប្រកាន់​នេះ​ប៉ុន្តែ​វត្ត​មាននៃ​ឧបករណ៍​របស់ខ្លួន​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ចក្រភព​អង់គ្លេស​នៅតែ​ជា​ប្រធានបទ​សម្រាប់​ការជជែក​ដេញដោល ហើយ​ការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ក្រុមហ៊ុន​ចិន​នេះ​ដោយ​សហរដ្ឋ​អាម៉េរិក​បាន​កាត់បន្ថយ​សិទ្ធិ​ចូល​ប្រើ​កម្មវិធី Android របស់ Google​។​

​ថ្វីបើ​ដូច្នេះ​ក្តី ក៏ប៉ុន្តែ​មានតែ ១១ ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​សាកសួរ​នៅក្នុង​ការស្ទង់មតិ​ថ្មីៗ​នេះ​ដោយ​ក្រុមហ៊ុន​សូ​ហ្វ​វែ Open-Xchange បាន​និយាយថា ពួកគេ​មានបំណង​ចង់​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Huawei​។​

​ផ្ទុយទៅវិញ មនុស្ស​ដល់​ទៅ ៣៣ ភាគរយ​បាន​និយាយថា ពួកគេ​ចង់​បញ្ឈប់​ការប្រើប្រាស់​សេវាកម្ម​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Facebook​។​

​ស្ទើរតែ ២ ភាគ ៣ នៃ​មនុស្ស ២.០០០ នាក់​ដែល​ត្រូវបាន​ស្ទង់​មតិ (៦៣%) បាន​និយាយថា ពួកគេ​មិន​ជឿថា វេទិកា​ផ្ញើ​សារ​ធំៗ រួមមាន Facebook Messenger និង WhatsApp ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាម៉េរិក​ផងដែរ​នោះ គោរព​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Huawei គឺ​គួរឱ្យ​ទុកចិត្ត​ជាង Facebook