ការស្លាប់​ក្មេងស្រី​អន្តោប្រវេសន៍​អាយុ​៧​ឆ្នាំ​នៅ​មន្ទីរឃុំឃាំង​អាមេរិក បង្កឱ្យមាន​ការខឹង​សម្បា​ខ្លាំង​

738
ចែករម្លែក
  • 48
    Shares

ការស្លាប់ក្មេងស្រីជនជាតិក្វាតេម៉ាឡាអាយុ៧ឆ្នាំនេះ កាលពីសប្តាហ៍មុននៅមន្ទីរឃុំឃាំងរបស់ទាហានព្រំដែនអាមេរិក បានបង្កឱ្យមានការខឹងសម្បាខ្លាំង កាលពីថ្ងៃសុក្រទី១៤ធ្នូនិងបង្កើនសម្ពាធជាថ្មីទៅលើការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដើម្បីបញ្ឈប់ការធ្វើអន្តោប្រវេសន៍នៃគ្រួសារជាច្រើនមកពីអាមេរិកកណ្តាល។

ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានបញ្ជាក់អំពីការស្លាប់ក្មេងស្រីនេះ កាលពីថ្ងៃទី៨ខែធ្នូដោយនិយាយថា ក្មេងស្រីនេះ បានស្លាប់នៅមន្ទីរពេទ្រក្រុងEl Paso នៅរដ្ឋTexas មិនដល់រយៈពេល២៤ម៉ោង បន្ទាប់ពីក្មេងស្រីនេះ ត្រូ​វបានឃុំខ្លួនជាមួយនឹងពួកអ្នកឆ្លងព្រំដែនខុសច្បាប់ចំនួន១៦៣នាក់នៅរដ្ឋNew Mexico សហរដ្ឋអាមេរិក។

មន្ត្រីក្វាតេម៉ាឡាម្នាក់បាននិយាយថា ក្មេងស្រីនេះ ឈ្មោះ Jackeline Caal ដែលបានធ្វើដំណើរជាមួយឱពុករបស់នាងឈ្មោះ Nery Caal អាយុ២៩ឆ្នាំ។

អ្នកនាំពាក្យសេតវិមាន លោកHogan Gidley បានហៅការស្លាប់ក្មេងស្រីនេះ ថាជា” ស្ថានភាពដ៏គួរឱ្យសោកសៅនិងរន្ធត់ចិត្ត” ប៉ុន្តែក៏បាននិយាយថា ” វាអាចចៀសផុតបាន” ។លោកបាននិយាយថា “វាមិនគួរឱ្យស្លាប់បានទេ​ ។ វាគួរតែអាចការពារបាន១០០ភាគរយ” ។

ការស្លាប់នេះបានកើតឡើង ស្របពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ខំប្រឹងប្រែងតស៊ូដើម្បីរារាំងក្រុមជនអន្តោប្រវេសន៍ជាច្រើន ដែលរត់ចេញពីភាពក្រីក្រនិងអំពើហិង្សានៅអាមេរិកកណ្តាល ។ ដើម្បីរារាំងក្រុមជនអន្តោប្រវេសន៍ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការតតាំងនឹងសភាអាមេរិកឱ្យអនុម័តថវិកាដើម្បីសាងសង់ជញ្ជាំងដ៏ធំនៅទូទាំងតំបន់ព្រំដែនអាមេរិក- ម៉ិកស៊ិក ។

ក្រុមជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ មកពីប្រទេសហុងឌូរ៉ាស ក្វាតេម៉ាឡានិងអែលសាល់វ៉ាឌ័របានកំពុងធ្វើដំណើរឆ្ពោះទៅតំបន់ព្រំដែនអាមេរិក- ម៉ិកស៊ិក ដោយសង្ឃឹមថានឹងទទួលបានសិទ្ធិជ្រកកោននៅខាងក្នុងទឹកដីអាមេរិក៕ដោយ៖សុខា/sn

កុមារអន្តោប្រវេសន៍ច្រើននាក់ មកពីអាមេរិកកណ្តាល ដែលធ្វើដំណើរទាំងហ្វូងនោះ ត្រូវបានចាប់ឃុំខ្លួនដោយទាហានល្បាតព្រំដែនអាមេរិក បន្ទាប់ពីឆ្លងរបងព្រំដែនអាមេរិក-ម៉ិកស៊ិក