ការហោះហើរ​ជាច្រើន​ត្រូវ​បាន​លុបចោល​នៅពេល​ដែល​ខ្យល់ព្យុះ​បក់បោក​សំដៅលើ​ប្រទេស​ហ្វីលីពីន​

120
ចែករម្លែក

​ខ្យល់ព្យុះ Kammuri បាន​បក់បោក​ខ្លាំង​ឡើង នៅពេល​វា​កាន់តែ​មក​កៀក​នឹង​ដីគោក​នៅ​កោះ​លូ​ហ្សូ​ន ប្រទេស​ហ្វីលីពីន​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​លុប​ជើង​​ហោះហើរ​មួយចំនួន​ហើយ​សាលារៀន​ជាច្រើន​នៅក្នុង​តំបន់​ត្រូវបាន​ផ្អាក​។​

​ការិយាល័យ​អាកាសធាតុ​របស់​ប្រទេស​នេះ​បាន​និយាយថា ខ្យល់ព្យុះ Kammuri ឬ​ហៅ​ថា​ព្យុះ​Tisoy នេះ​មាន​ល្បឿន​ខ្យល់ ១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ជិត​តំបន់​កណ្តាល​​និង​មាន​កម្លាំង​កើនឡើង​រហូត​ដល់ ១៨៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​វា​គឺជា​ខ្យល់ព្យុះ​ទី ២០​ដែល​បក់បោក​មក​លើ​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ​ហើយ​ស្រដៀង​ព្យុះ​Rammasun កាលពី​ខែ​កក្កដា​ឆ្នាំ ២០១៤ ដែល​បាន​សម្លាប់​មនុស្ស ១០៦ នាក់​នៅ​​ប្រទេស​នេះ​និង​ខូចខាត​ទ្រព្យសម្បត្តិ អស់​ទឹកប្រាក់​ចំនួន​៣៨,៦ ពាន់​លាន​ប៉េសូ (៧៥៩​លាន​ដុល្លារ​) ។​

​ការិយាល័យ​នេះ​បាន​និយាយថា​ខ្យល់ព្យុះ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បក់បោក​លើ​ខេត្ត​កាតា​ឌូ​អាន​ណេ​ស​ឬ ខេត្ត អាល់​បេ រវាង​ល្ងាច​ថ្ងៃ​ចន្ទ​និង​ព្រឹក​ថ្ងៃ​អង្គារ​ទី​០៣​ធ្នូ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ផ្អាក​ជើងហោះហើរ​ក្នុងស្រុក​មួយ​ចំនួន​និង​សាលារៀន​នៅក្នុង​ខេត្ត​មួយចំនួន​និង​នៅ​តំបន់​ទីក្រុង​ម៉ានីល​ត្រូវបាន​ផ្អាក​ដំណើរការ​ផងដែរ​

មនុស្ស​ជិត​៧​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​មុន​ព្យុះ​មកដល់