ការអភិវឌ្ឍ​នៃ​ប្រទេស​ចិន​នាំមក​នូវ​កាលានុវត្តភាព​ដល់​ពិភពលោក​

766
ចែករម្លែក

ប្រជាជន​ចិន​យល់ច្បាស់​ថា បើ ចង់បាន​ការអភិវឌ្ឍ​ន៍ ត្រូវតែ​ខិតខំ​ធ្វើ ការ ។ កាសែត​“The New York Times” បាន​ចុះផ្សាយ​អត្ថបទ​ថា ពិភពលោក ធ្លាប់​ស្មានថា​នឹង​អាច​កែប្រែ​ប្រទេស ចិន ។ ប៉ុន្តែ​ប្រទេស​ចិន​បានទទួល​នូវ សមិទ្ធផល​ដ៏​អស្ចារ្យ​គួរឱ្យកត់សម្គាល់​។ ប្រទេស​នេះ​បាន​កែប្រែ​ពិភពលោក ។​
​ ​
ប្រទេស​ចិន​បាន​ទទួលផល ប្រយោជន៍​ពី​ដំណើរ​នៃ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ហើយក៏​បាន រួមវិភាគទាន​ដ៏​ច្រើន​ក្នុងការ​អភិវឌ្ឍន៍​នៃ​ពិភព លោក​ផងដែរ ។ ក្នុង​រយៈពេល​៤០​ឆ្នាំ កន្លង​ទៅនោះ ប្រទេស​ចិន​បានសម្រេច នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម ៩,៥​ភាគរយ​។ អត្រា​នៃ​ផលិត ផល​សរុប ក្នុងស្រុក​នៃ​ប្រទេស​ចិន​ធៀប​នឹង​ផលិតផល​សរុប​ទូទាំង​ពិភពលោក​បាន​កើន ឡើង​ពី ១,៨​ភាគរយ នៅពេល​ដំបូង​នៃ ការអនុវត្ត​គោលនយោបាយ​កែទម្រង់ និង​បើកចំហ​ដល់​ទៅ ១៥,២ ភាគរយ នាពេល​បច្ចុប្បន្ន​។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅ នោះ ប្រទេស​ចិន​បានរួម​វិភាគទាន​ជាង ៣០ ភាគរយ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ ពិភពលោក​។ ឯកឧត្តម Antnio Guterres អគ្គលេខា ធិ​ការ​នៃ​អង្គការសហប្រជាជាតិ​បាន​មានប្រសាសន៍ថា យើង​មិនត្រូវ ភ្លេច​ថា ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងទៅ នោះ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន រួមវិភាគទាន​ច្រើនជាងគេ​ក្នុងការ​អភិវឌ្ឍ នៃ​បុព្វហេតុ​កាត់បន្ថយ​ភាពក្រីក្រ លើ​ពិភពលោក ។ ៤០ ឆ្នាំ​កន្លង​ទៅនោះ ប្រទេស​ចិន​បាន កាត់បន្ថយ​ភាពក្រីក្រ​ឱ្យ ប្រជាជន ៧៤០​លាន​នាក់ ស្មើនឹង​ជាង ៧០ ភាគរយ​នៃ​ប្រជាជន​ដែល​បាន ជៀស​ផុតពី​ភាពក្រីក្រ​លើ​ពិភពលោក ទាំងមូល ។​
​ ​
ការអនុវត្ត​ជាក់ស្តែង​រយៈពេល ៤០​ឆ្នាំ​របស់​ប្រទេស​ចិន​បានធ្វើឱ្យ​ពិភពលោក​មើលឃើញថា ប្រទេស​ចិន​បាន ផ្តល់​បទពិសោធន៍​ដ៏​ជោគជ័យ និង អនាគត​ដ៏​ភ្លឺស្វាង​ដល់​ប្រទេស​កំពុង អភិវឌ្ឍន៍​ផ្សេងៗ ក្នុង​ការដើរ​ឆ្ពោះទៅ កាន់​ទំនើបភាវូបនីយកម្ម ។ ប្រទេស​ចិន កំពុង​ខិតខំ ផ្តល់​គម្រោង​ចិន និង​រួម ចំណែក​ក្នុងការ​អភិវឌ្ឍ​នៃ​ពិភពលោក​ក្រោម​ស្ថានការណ៍​ផ្លាស់ប្តូរ ដែល​មិន​ធ្លាប់មាន​ពីមុន​ហើយ​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការបង្កើត​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពិភពលោក​ដែលមាន​លក្ខណៈ បើកទូលាយ​កសាង​សហគមន៍​រួម​វាសនា មនុស្សជាតិ​ជំរុញ ការកែទម្រង់​ប្រព័ន្ធ គ្រប់គ្រង​ពិភពលោក​និង​រួមគ្នា​ស្ថាបនា “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ។ ដូច ប្រសាសន៍​របស់​ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​ថា ប្រវត្តិសាស្ត្រ​នឹង​សបញ្ជាក់​ឱ្យ ឃើញថា ការសម្រេច​សុបិន ចិន​អាច​នាំមក​នូវ​កាលានុវត្តភាព​ដល់​ពិភពលោក​មិនមែន​ការ គំរាមកំហែង ទេ អាច​នាំមក​នូវ​សុខសន្តិភាព​ដល់ ពិភពលោក​មិនមែន​ភាពច្របូកច្របល់ ទេ​អាច​នាំមក​នូវ​ការរីកចម្រើន​ដល់ ពិភពលោក​មិនមែន​ការ​ថមថយ​ទេ ៕ ដោយ​ចាំង ហុង (​កាសែត ប្រជាជន​ដេលី​បោះពុម្ពផ្សាយ​នៅ ឯនាយសមុទ្រ​)​