ការអភិវឌ្ឍ​លើ​អចលនទ្រព្យ​នៅ​តំបន់​ជាយក្រុង​មានការ​រីកចម្រើន​ខ្លាំង​

961
ចែករម្លែក
  • 136
    Shares

​ដោយៈ​ចាន់តូ​​ភ្នំពេញៈ​ការអភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ជាយក្រុង​នៅពេលនេះ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ​ឆ្នាំ​២០១៨ ក្រុមហ៊ុន នាគរាជ​ចាប់​ដៃគូ​ជាមួយ ខេ​០១ អចលនទ្រព្យ ក្រុង​ពាលី​ពុះ​ដីឡូត៍​គម្រោង​ថ្មី​ដែលមាន​ទីតាំង​ចូល​តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ ត្រពាំង​រនាម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

​សកម្មភាព​នេះ​បាន​កើតឡើង​បន្ទាប់ពី​តំបន់​នោះបាន​កុះករ​ទៅដោយ​មនុស្ស​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បានរៀបចំ​ល្អប្រសើរ​។​តាម​លោក ឃឿន សុ​ឡា ម្ចាស់​ក្រុមហ៊ុន ខេ​០១​អចលនទ្រព្យ​បាន​ប្រាប់​ឲ្យ​ដឹងថា​ទីតាំង​គម្រោង​ដី​ពុះ​ឡូត៍​ខាងលើ​ជា​តាំង​ដី​ល្អ​។ ក្រុមហ៊ុន​មានការ​បញ្ចុះតម្លៃ​ពិសេស​ជូន​អតិថិជន​។​ក្នុងឱកាស​ពិសេស​អាច​បង់​រំលស់​បាន​រយៈពេល​ប្រាំ​ឆ្នាំ ,​ពីរ​ឆ្នាំ​ដោយ​គ្មាន​ការប្រាក់​ដោយ​បង់ប្រាក់​កក់​មុខ​៤០​ភាគរយ ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​ភ្លាមៗ ។​
​លោក ឡុង បូរ៉ា ម្ចាស់​ក្រុមហ៊ុន​នាគរាជ ក៏បាន​បញ្ជាក់​បន្ថែមថា គម្រោង​ថ្មី​ដែល​ទើប​ចាប់ផ្ដើម​ដាក់លក់​ជា​ផ្លូវការ​នេះ មាន​ប្លង់រឹង ផ្លូវ​បេតុង ទឹក​ភ្លើង​មាន​រួចស្រេច ទីតាំង​ជិត​សាលារៀន ជិត​វត្ត មាន​ភូមិឋាន​ប្រជាពលរដ្ឋ​ព័ទ្ធជុំវិញ​ទីតាំង ។​លោក​ថា អ្វីដែល​ធ្វើ​នេះ សមស្រប​តាម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕SRN