ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ជួយ​កែលម្អ​ជីវភាព​រស់នៅ​របស់​អ្នកភូមិ​បា​ឡា​

322

​នៅ​រមណីយដ្ឋាន​បា​ឡា​កឺ​ក្នុង ក្រុង​សាំង​កឺ​លី​ឡា​នៃ​មណ្ឌល​ស្វយ័ត ជនជាតិ​ទី​បេ​ត៍ទី​ឈី​ង អ្នកទេសចរ​ចិន ដែល​មកពី​ខេត្ត​ស៊ី​ឈួន​ជឺ​ជាំ​ង ក្វាង​តុង និង​ហ៊ូ​ណាន​ជាដើម កំពុងតែ​គយគន់ កម្មវិធី​សម្តែង​សិល្បៈ​ចម្រៀង និង​របាំ ដែលមាន​លក្ខណៈពិសេស​របស់​ជនជាតិ ទី​បេ​ត៍​។​

​នៅ​ថ្ងៃទី​១៦​ខែសីហា អ្នក​សារ ព័ត៌មាន​យូ​ន​ណាន​បាន​ទៅ​ទស្សនា កម្មវិធី​សម្តែង​សិល្បៈ​នេះ​។ តួ​សម្តែង សុទ្ធតែជា​អ្នកភូមិ​ដែល​រស់នៅក្នុង ភូមិ​បា​ឡា ឃុំ​នី​ស៊ី ក្រុង​សាំង​កឺ​លី​ឡា​។ ភូមិ​បា​ឡា​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង រមណីយដ្ឋាន​បា​ឡា​កឺ​។​

​លោក​កឺ​សាំង ឈី​យឹម ជា​អ្នក ភូមិ​បា​សា​ម្នាក់​។ នៅ​ឆ្នាំ​២០០៧ លោក បាន​ចូលធ្វើការ​ជា​មគ្គុទេសក៍ និង​ពិធីករ នៅ​រមណីយដ្ឋាន​បា​ឡា​កឺ​។ លោក​បាន បញ្ជាក់ថា ២០​ឆ្នាំមុន ខ្ញុំ​មិនដែល​គិតថា ភូមិ​បា​ឡា​នឹង​អាចមាន​ផ្លូវថ្នល់ និង​មាន ការរីកចម្រើន​ដូច​សព្វថ្ងៃ​ទេ​។ ភូមិ បា​ឡា​ស្ថិតនៅក្នុង​តំបន់​ដាច់ស្រយាល មួយ​។ ភាពក្រីក្រ​បានធ្វើឱ្យ​អ្នកភូមិ​ច្រើន ធ្វើ​ចំណាកស្រុក ហើយ​ក្នុងភូមិ​សល់ តែ​អ្នកភូមិ​ប្រហែល​៣០​គ្រួសារ ។​

​នៅ​ឆ្នាំ​២០០៧ ភូមិ​បា​ឡា​មាន ការប្រែប្រួល​ច្រើន​។ ក្រោម​ការដឹកនាំ ពី​លោក​ស៊ឺ​ណា ទីង​ជូ អ្នកភូមិ​បា​ឡា​ចាប់ ផ្តើម​អភិវឌ្ឍន៍​វិស័យ​ទេសចរ​ណ៍ហើយ បាន​សាងសង់​ផ្លូវថ្នល់ និង​មាន​ភ្លើង អគ្គិសនី​ប្រើប្រាស់​។ រឿងនេះ​បានធ្វើឱ្យ ភូមិ​បា​ឡា​ប្រែ​មុខ​ប្រែ​មាត់​យ៉ាងខ្លាំង​។​

​លោក​លួ​យ៉ុង ឈី​លឺ បុគ្គលិក ម្នាក់​នៅ​រមណីយដ្ឋាន​បា​ឡា​កឺ​បាន​ប្រាប់ អ្នកកាសែត​ថា បច្ចុប្បន្ន​អ្នកភូមិ​បា​ឡា ច្រើន​បាន​រក​ការងារ​ធ្វើ​នៅ​រមណីយ​-​ដ្ឋា​ន​បា​ឡា​កឺ​នេះ​។ ពួកគេ​យក​ដី​របស់ខ្លួន​ជួល​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង រមណីយដ្ឋាន ហើយ​គ្រួសារ​មួយ​អាច​ទទួលបាន ចំណូល​ប្រហែល​៧-៨​ម៉ឺន​យ័ន​ក្នុង​មួយ ឆ្នាំ ។ អ្នកភូមិ​១៤​គ្រួសារ​ដែល​បាន រើ​ផ្ទះ​ចេញពី​ភូមិ​នោះបាន​ត្រឡប់មក វិញ​ហើយ ។​
​ ​
​ការរីកចម្រើន​របស់​ភូមិ​បា​ឡា បាននិងកំពុង​ផ្តល់​ផលប្រយោជន៍​ច្រើន ដល់​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​។ កញ្ញា លី តាវ​ហួ ជា​ជនជាតិ​ទី​បេ​ត៍ម្នាក់​។ សព្វថ្ងៃ គាត់​កំពុងធ្វើការ​ជា​មគ្គុទ្ទេសក៍​ម្នាក់​ក្នុង​រមណីយដ្ឋាន បា​ឡា​កឺ​។ តាមពិត ស្រុកកំណើត​គាត់​នៅ​ភូមិតូច​មួយ​ដែល មាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី ភូមិ បា​ឡា ។ នៅ​ឆ្នាំ​២០១៣ គាត់​បញ្ចប់​ការ សិក្សា​ពី​វិទ្យាល័យ ហើយ​សម្រេចចិត្ត ទៅធ្វើ​ការ​នៅ​រមណីយដ្ឋាន​បា​ឡា​កឺ​។ គាត់​បាន​ប្រាប់​អ្នកកាសែត​ថា អ្នកធ្វើការ នៅ​រមណីយដ្ឋាន​បា​ឡា​កឺ​សរុប​មាន ជាង​២០០​នាក់ ក្នុងនោះ​មាន​មនុស្ស​ខ្លះ មកពី​ភូមិ​បា​ឡា ហើយ​ក៏មាន​មនុស្ស​ច្រើន មកពី​ភូមិ​ផ្សេងៗ​នៅ​តំបន់​ជុំវិញ​ដែរ​។ ក្រៅពីនេះ នៅមាន​មនុស្ស​ខ្លះ​មកពី​ក្រុង លី​ជាំ​ង និង​តា​លី​នៃ​ខេត្ត​យូ​ន​ណាន​ហើយ​ក៏មាន​មនុស្ស​ខ្លះ មកពី​ខេត្ត​ផ្សេង ដូចជា​ខេត្ត​ស៊ី​ឈួន និង​គួ​យ​ចូ​វ​ជាដើម​។ នៅពេល​មាន​ទេសចរ​ច្រើន​គាត់​ត្រូវ នាំ​ក្រុម​ទេសចរ​ចំនួន​៤-៥​ក្រុម​ទៅ ដើរលេង​រមណីយដ្ឋាន​បា​ឡា​កឺ​ជា រៀងរាល់ថ្ងៃ​។​
​ ​
​បច្ចុប្បន្ន​រមណីយដ្ឋាន​បា​ឡា​កឺ កំពុង​រីកចម្រើន​កាន់តែ​ឆាប់រហ័ស ។ អ្នកទេសចរ​អាចធ្វើ​ដំណើ​រ​តាមផ្លូវ​ល្អៗ រហូត​ទៅដល់​តំបន់ភ្នំ​ដែលមាន កម្ពស់​៤.២០០​ម៉ែត្រ ដើម្បី​គយគន់ ទេសភាព​ភ្នំ​ព្រឹល​ដ៏​ស្អាត​អស្ចារ្យ ។ អ្នក ភូមិ​បា​ឡា​កំពុង​ខិតខំ​អភិវឌ្ឍ​ផលិតផល ទេសចរណ៍​ដ៏​ទាក់ទាញ​កាន់តែច្រើន ដូចជា​ការលេងកម្សាន្ត សម្រាប់​ក្រុម គ្រួសារ​ដំណើរ​សាកល្បង​បេះ​ផ្សិត និង ដំណើរ​ផ្សងព្រេង​ជាដើម​ដែល​អាចជួយ ផ្សព្វផ្សាយ និង​ជំរុញ​ការអភិវឌ្ឍ​សិប្បកម្ម​ប្រពៃណី​របស់​អ្នកភូមិ​តាម​តំបន់ ៕ ដោយ​ចាំង យូ​គូ និង ឆាវ យូ​ន​ពួ​

អ្នកភូមិ​បា​ឡា​កំពុង​សម្តែង របាំ​ជនជាតិភាគតិច​ទី​បេ​ត៍ សម្រាប់​ភ្ញៀវ ទេសចរ (​រូបថត​ដោយ Zhou Can)​