ការិយាល័យជំនាញបញ្ជូនជន សង្ស័យពីរនាក់និងថ្នាំញៀន ជិត៨០ក្រាមទៅតុលាការ ពីបទជួញដូរគ្រឿងញៀន

85
ចែករម្លែក

ដោយៈគ្រញួង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យពីរនាក់និងថ្នាំញៀនជាង៨០ក្រាម ទៅតុលាការពីបទជួញដូរគ្រឿងញៀន។ ជនសង្ស័យទាំងពីរនាក់នេះត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការខេត្តចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិកាប់គោ សង្កាត់អូរចា ក្រុងបាត់ដំបង។

លោក សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជន
សង្ស័យទី១មានឈ្មោះកែន សុគន្ធហៅពុយ ភេទប្រុស អាយុ៣៦ឆ្មាំ នៅភូមិ សង្កាត់ខាងលើដកហូតបានថ្នាំញៀន ប្រភេទ ម៉ាទឹកកក(ICE)ចំនួន៧ថង់៨ទម្ងន់​២៦,៦២ ក្រាម ទូរស័ព្ទដៃ១គ្រឿង ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួននិងសម្ភារះសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនៗ។ឯជនសង្ស័យទី២ឈ្មោះវឿន ឌីណា ហៅឌី ភេទស្រីអាយុ២៦ឆ្នាំ នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ចាប់ខ្លួនបានក្រោយពេលជនសង្ស័យទី១ឆ្លើយដាក់និងមានការអនុញ្ញាតិពីលោកនួន ដានព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តព្រមទាំងដកហូតថ្នាំញៀន ប្រភេទ ម៉ាទឹកកក(ICE)ចំនួន១ថង់ទម្ងន់​​៥០,៩៣ក្រាម ទូរស័ព្ទដៃ ១គ្រឿង ។ សរុបទាំងពីរនាក់ដកហូតថ្នាំញៀនប្រភេទ ម៉ាទឹកកក(ICE) ចំនួន៨ថង់ ទម្ងន់៧៧,១៥ក្រាម ទូរស័ព្ទដៃ២គ្រឿង។

លោកវរសេនីយ៍ទោ សុខ និមលនា បានឱ្យដឹងក្រោយពេលជនសង្ស័យទាំងនេះឆ្លើយសារភាពរួចមកលោកស្នងការខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាងថ្នាំញៀនជាង៧៧ក្រាមទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕B/