ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបង្ហាញមុខក្រុមជនសង្ស័យ១១នាក់ករណីប្លន់ ឆក់ នឹងកាច់កម៉ូតូ

595
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យ១១នាក់ ពាក់ព័ន្ធនឹងអំពើប្លន់ឆក់ នឹងកាច់ករម៉ូតូយ៉ាងសកម្មក្នុងរាជធានីខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះនៅស្នងការរាជធានីភ្នំពេញតែម្តង។

លោកវរសេនីយ៍ឯក ប៊ុន សត្សា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានអោយដឹងថា ក្រោយពីធ្វើការស្រាវជ្រាវនៅថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យបានបន្តបន្ទាប់ក្នុងនោះបែងចែកកម្លាំងជា២ ក្រុម ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស១២ករណី ក្នុងនោះមាន ៖
ក្រុមទី១ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើសចំនួន៦ករណី មាន៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហឹង្សា (ប្រើដាវកែច្នៃ កាប់ប្លន់យកទ្រព្យសម្បត្តិ) ចំនួន៥ករណី និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ចំនួន១ករណី និងចាប់យកវត្ថុតាងធ្វើសកម្មភាពដាវកែឆ្នៃចំនួន២ដើម ម៉ូតូមួយគ្រឿង និងភស្តុតាងជារបស់ជនរងគ្រោះម៉ូតូចំនួន២ ស្លាកលេខម៉ូតូចំនួន២បន្ទះ។

ក្រុមទី២.ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ប្រព្រព្រឹត្តបទល្មើស ចំនួន៦ករណី មាន ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា (ឆក់ទ្រព្យសម្បត្តិ) ចំនួន៤ករណី អំពើលួច(កាច់កម៉ូតូ) ចំនួន១ករណី និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១ករណី។

លោកនាយការិយាល័យបន្តទៀតថា ក្រុមទី១ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ទី
១-ឈ្មោះ ហួរ វណ្ណឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧ និង៣0នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ឡេង សុខណៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅភូមិសុក្រមជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម
-ឃាត់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៧ និង ៣0 នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះឃីន សូណាល់ ហៅសូណា ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-ឃាត់ខ្លួននៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៧ និង ៣0 នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ទ្រី ករុណា ហៅ កាក់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-ឃាត់ខ្លួននៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៧ និង ៣0 នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៥-ឈ្មោះ ចំរើន សម្បត្តិ ហៅ ពៅ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥១៥ ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៧ និង០០នាទី ចំណុចក្នុងវត្ត នន្នមុន្នី ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៦-ឈ្មោះ ស៊ាង ម៉េងលាភ ភេទ ប្រុស អាយុ ១៩ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅភូមិសុក្រមជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-ឃាត់ខ្លួននៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៧ និង ៣0 នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៧-ឈ្មោះ លី វ៉ាន់ណេត ភេទ ប្រុស អាយុ ១៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-ឃាត់ខ្លួននៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៧ និង ៣0 នាទី នៅចំណុចផ្ទះជួលលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាង និងភស្តុតាងចាប់យកបាន
ដាវដែកចុងស្រួច មានប្រវែងចំនួន៤១សង់ទីម៉ែត្រចំនួន០១ដើមចាប់យកពីឈ្មោះ ហួរ វណ្ឌឌី
-ដាវដែកចុងស្រួច ប្រវែង៥៥ សង់ទីម៉ែត្រ ចំនួន ០១ ដើម ចាប់យកពីឈ្មោះ ឃីន សូណាល់
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៥០៦៨៤៧-ស្លាកលេខម៉ូតូលេខ កណ្តាល ១AD-៩៨៧៤ ចំនួន០១បន្ទះ ចាប់យកពីឈ្មោះ ឃីន សូណាល់ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ តេង រាត្រី
-ម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២០៥២៦៤ ពាក់និងស្លាកលេខម៉ូតូលេខ កំពត ១M ៥៤៣៦ ចំនួន ០១ បន្ទះ ចាប់យកពីឈ្មោះ ឃីន សូណាល់ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ នូវ ឫទ្ធី
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៣៥៩១៨៣ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១F-៧១៤០ ចាប់យកពីជនសង្ស័យឈ្មោះ ទ្រី ករុណា ហៅ កាក់ ។
លោកនាយការិយាល័យបញ្ជាក់ទៀតថា៖ ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះរងរបួសចំថ្ពាល់ខាងឆ្វេង , បបូមាត់ខាងឆ្វេង និងលើក្បាលខាងស្តាំ រងរបួសជាទម្ងន់ យកម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១AH ២០៥២ ) ប្រព្រឹត្តនៅចំណុចគល់ស្ពានស្រុកធំ ផ្លូវលំ ភូមិ កណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០០ និង០០ នាទី ដោយជនរងគ្រោះមានឈ្មោះ ស៊ឹម ស៊ីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ភូមិត្រមែង ឃុំ ជំពោន ស្រុក សំរោង ខេត្ត តាកែវ មុខរបរ ជាងផ្សារដែក

សម្ភារៈបាត់បង់ ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៨៣៣៤៧ ពាក់ស្លាកលេខ ភ្នំពេញ ១AH ២០៥២ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះចំលើក្បាល និងស្មាខាងឆ្វេងរងរបួសធ្ងន់ យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅឆ្នាំផលិត ២០១៩ ពាក់ស្លាកលេខ កណ្តាល ១AD ៩៨៧៤ ) ប្រព្រឹត្តនៅចំណុចភូមិដុល ផ្លូវលំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ២២ និង ០០ នាទី ។

ជនរងគ្រោះ ឈ្មោះ តេង រាត្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរ ជាងកាត់ដេរ សម្ភារៈបាត់បង់
ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៨៣៣៤៧ ពាក់ស្លាកលេខ ភ្នំពេញ ១AH ២០៥២។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ខៀវ ស ឆ្នាំផលិត ២០១៩លេខតួ-លេខម៉ាស៊ីន ៤២៦៣៧៦ពាក់ស្លាកលេខត្បូងឃ្មុំ១J-៦៦៨១)ប្រព្រឹត្តនៅចំណុចមុខក្លោងទ្វារវត្តចាស់ការ ដ្ឋានកិនថ្មឧកញ៉ាលឹមប៊ុណ្ណា ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០ នាទី ។
ជនរងគ្រោះ ឈ្មោះ សែម សុផានិត ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូឃ្មុំ មុខរបរ កសិករ សម្ភារៈបាត់បង់ ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ខៀវស ឆ្នាំផលិត២០១៩ លេខតួ-លេខម៉ាស៊ីន ៤២៦៣៧៦ពាក់ស្លាកលេខត្បូងឃ្មុំ១J-៦៦៨១ ។

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GY ១៨២៧ ) ប្រព្រឹត្តនៅចំណុចភូមិយាយស ផ្លូវជាតិលេខ៧ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង២នាទី។

ជនរងគ្រោះ ឈ្មោះ ធូ ស៊ីមាន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សម្ភារៈបាត់បង់ម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២១១៩៧៩ ពាក់ស្លាកលេខ ភ្នំពេញ ១GY ១៨២៧ ។

ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា (ប្រើដាវកែច្នៃ កាប់ជនរងគ្រោះយកម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២០៥២៦៤ ពាក់ស្លាកលេខ កំពត ១M ៥៤៣៦ ) ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិត្រពាំង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ២៤ និង ០០ នាទី ។ ជនរងគ្រោះឈ្មោះ នូវ រិទ្ធី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ចុងភៅស្នាក់នៅភូមិត្យឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល
សម្ភារៈបាត់បង់ ម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២០៥២៦៤ ពាក់ស្លាកលេខ កំពត ១M ៥៤៣៦។

ករណីទី៦៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី។

ចំណែកក្រុមទី២ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់១-ឈ្មោះ បូ អៀង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ឃាត់នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ២៣ និង ០០ នាទី នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ រី ហុង ហៅ ហ៊ីម ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់បន្លែស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញឃាត់នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ២៣ និង ០០ នាទី នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ប៊ុន សុភក្រ័ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ២៣ និង ០០ នាទី នៅចំណុចភូមិថ្មី ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហឹង្សា (ឆក់កាបូបស្ពាយបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ធ្ងរ ) នៅចំណុចមុខហាងគ្រួសារកក់ក្តៅផ្ទះលេខ ១៥៣E០ ផ្លូវមុន្នីរ៉េត ក្រុមទី ៤៩ ភូមិ ១៦ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៦ និង១០នាទី ។
ជនរងគ្រោះឈ្មោះ តាក់ គឹមជ្រី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅស្នាក់នៅផ្ទះលេខ៤៥អា ផ្លូវលេខ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន
សម្ភារៈបាត់បង់ កាបូបស្ពាយពណ៌ស៊ីជម្ពូ ចំនួន១ មិនដឹងចំនួនប្រាក់ដែលបាត់បង់
-ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ស៊ីមកាតលេខ ០៧០ ៦៩៧ ៣៣៣ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ ពណ៌ ពងមាន់ ដៃពណ៌ ស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ៦០០ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៣៥នាទី ។

ជនរងគ្រោះឈ្មោះ រស់ សុផល ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
សម្ភារៈបាត់បង់មាន កាបូបយួរដៃ ពណ៌ ពងមាន់ ដៃពណ៌ ស ចំនួន ០១ ទូរសព្ទ័ដៃម៉ាក IPhone7Plus ពណ៌ទឹកប្រាក់ ចំនួន១គ្រឿងទូរសព្ទ័ដៃម៉ាក Samsung ស៊ីមពីរ ពណ៌ ទឹកប្រាក់ចំនួន១គ្រឿង ប្រាក់ដុល្លារចំនួន៣០០០ដុល្លារអាមេរិក ប្រាក់រៀលចំនួន២០០០ ០០០រៀល ចិញ្ចៀនពេជ្រ ចំនួន១វង់ មានដាំត្បូងចំនួន៣គ្រាប់ ត្បូងនៅចំកណ្តាលទំហំ ៨លី ត្បូងសងខាងចំនួន២គ្រាប់ ក្នុងមួយគ្រាប់ៗទំហំ៤លីបណ្ណ័សម្គាល់យានយន្តចំនួន ១ សន្លឹកបណ្ណ័បើកបររថយន្តចំនួន១សន្លឹក អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន១សន្លឹកកូនកាបូបដៃ ពណ៌ខ្មៅ ចំនួន១

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបក្រវ៉ាត់ចង្កេះ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤D ផ្លូវលេខ២០១ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ០៥ នាទី ។
ជនរងគ្រោះ ឈ្មោះ ខូវ ស៊ីវអាង ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរស្នាក់នៅផ្ទះលេខ៦អា ផ្លូវលេខ២០១ ក្រុមទី១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់កាបូបក្រវ៉ាត់ចង្កេះ ចំនួន ០១ ,ប្រាក់ដុល្លារជាង ១០០០ ដុល្លារអាមេរិក ,ប្រាក់រៀល ចំនួន ២ ៨០០ ០០០ រៀល ,ប្រាក់បាតថៃ ចំនួន ៣៥០០ បាត ,ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លើសអេស ពណ៌ ផ្កាឈូក ស៊ីមកាតលេខ ០១២ ៥៤០២៣១ និងម៉ាកអាយហ្វូនស៊ិច ពណ៌ខ្មៅ ស៊ីមកាតលេខ ០១១ ៣១៨០២៤ និងសម្ភារៈមួយចំនួន ។
ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ៧ផ្លឹស ពណ៌ក្រហម) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២០៩ ផ្លូវលេខ១៤៦ ភូមិ១១ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២ និង ៣០នាទី។

ជនរងគ្រោះឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះលេខ២៣៣ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ទូរសព្ទ័ដៃម៉ាកIPhone ៧ផ្លឹស ពណ៌ ក្រហម ស៊ីមកាតលេខ ០៩២ ៥១៥១២២

ករណីទី៥ ៖ អំពើលួច (ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ ស សេរីឆ្នាំ២០១៨​លេខតួ-៣៣០៧៦៤ លេខម៉ាស៊ីន ៥២៣៣០៧៤៧ ពាក់ស្លាកលេខ បាត់ដំបង១AC-២០៧៦) នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០៥ និង ០០ នាទី ។

ជនរងគ្រោះ១-ឈ្មោះ ឡយ ណាវី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
សម្ភារៈបាត់បង់ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ ស សេរីឆ្នាំ២០១៨ លេខតួ-៣៣០៧៦៤ លេខម៉ាស៊ីន ៥២៣៣០៧៤៧ ពាក់ស្លាកលេខ បាត់ដំបង១AC-២០៧៦ ។

ករណីទី៦ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល២០ និង ៣០នាទី ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ក្រោយពីបង្ហាញមុខរួច៕B/