ការិយាល័យ​កណ្តាល (​គ​) ការិយាល័យ​កណ្តាល (​ក​) បាន​លេខ​១ តាម​ពូ​ល​នៃ​ពានរង្វាន់ ACLEDA

869
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រុមបាល់ទាត់​សាខា​ស្រុក​កំពង់ត្រឡាច និង​ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល (​គ​) នៅ​បន្ត​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល “C” បន្ទាប់​នៅថ្ងៃនេះ ក្រុម​ទាំង​២​បាន​យកឈ្នះ​លើ​ក្រុមបាល់ទាត់​សាខា​គូប្រកួត​របស់ខ្លួន នៃ​ព្រឹត្តិការណ៍ ACLE DA -John Brinsdan 2017 លើក​ទី​១០​។​

​សម្រាប់​ពូ​ល “C” នេះ ក្រុមបាល់ទាត់​សាខា​ស្រុក​កំពង់ត្រឡាច លេង​ស្មើ​ជាមួយ​ក្រុមបាល់ទាត់​សាខា​ខេត្តកំពង់ឆ្នាំង ដោយ​លទ្ធផល​៣​ទល់​៣ នៅ​ទីលាន​បាល់ទាត់​បឹង​កេងកង ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល (​គ​) បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ម៉ោ​សេ​ឡុង លទ្ធផល​បច្ចេកទេស​៥​ទល់​៣ នៅ​ទីលាន​បាល់ទាត់​វេ​ស្ទើ​ន រីឯ​ក្រុមបាល់ទាត់​សាខា​ផ្សារ​ដើមថ្កូវ បាន​យកឈ្នះ​ក្រុមបាល់ទាត់​សាខា​ខ្សាច់កណ្តាល លទ្ធផល​បច្ចេកទេស​៥​ទល់​២ និង​ក្រុមបាល់ទាត់​សាខា​ស្ទឹងមានជ័យ ចាញ់​ក្រុមបាល់ទាត់​សាខា​ស្រុក​បាទី លទ្ធផល​បច្ចេកទេស​២​ទល់​៤ នៅ​ទីលាន​បាល់ទាត់​ដុន​បុ​ស្កូ​។​

​ចំណែក​ពូ​ល “D” ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​ក​) ចាញ់​ក្រុមបាល់ទាត់​សាខា​ស្រុក​កៀនស្វាយ​លទ្ធផល ១​ទល់​២ និង​ក្រុមបាល់ទាត់​សាខា​គងពិសី បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ឫស្សីកែវ លទ្ធផល​បច្ចេកទេស ៣​ទល់​១ នៅ​ទីលាន​ដុន​បូ​ស្កូ​។ ឯ​ក្រុមបាល់ទាត់​ក្រុងភ្នំពេញ​ឈ្នះ​ក្រុមបាល់ទាត់​សាខា​ស្រុក​ឧដុង្គ លទ្ធផល​បច្ចេកទេស​១១​ទល់​០ នៅ​ទីលាន​បាល់ទាត់​បឹង​កេងកង​៕L ដោយ​៖ ​រ៉ូ​ហ្សា​