ដោយ : គ្រញូង/បាត់ដំបង : កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យម្នាក់និងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកជិត២៥ក្រាមទៅតុលាការ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពេលកម្លាំងអធិការស្រុកកំរៀងឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២២ ខែសី
ហាឆ្នាំ២០១៨ នៅចំណុចក្រុម៤ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង។
លោក សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ស៊ ផេង ភេទប្រុស អាយុ៣៥ឆ្នាំនៅក្រុម២១ ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល។ ចំណែកវត្ថុតាងដែលដកហូតបានមានថ្នាំញៀនប្រភេទម៉ាទឹកកក(ICE)ចំនួន១ថង់ បង្គួរទម្ងន់២៤,៦៧ក្រាមទាំងសម្បក
ទូរស័ព្ទដៃ២គ្រឿងនិងលុយខ្មែរ៩៥០០០រៀល ។ ក្រោយជនសង្ស័យសារភាពរួចកម្លាំងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្ តដើម្បីចាត់ការតាមច្បាប់៕B