ការិយាល័យ​ជំនាញ​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​

425
ចែករម្លែក

​ដោយ : គ្រញូង​/​បាត់ដំបង : ​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្ម​​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាល​​ព្រឹក​ថ្ងៃទី​៥ ​ខែកញ្ញា​ឆ្នាំ​២០១៨​ បាន​បញ្ជូន​ជន​​សង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។

​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​។

លោក ​សៀក ភា ​នាយការិយាល័យ​ព្រហ្ម​​ទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ នួន​.​រ៉ា​ទី​ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ឃាត់ខ្លួន​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​បង្ក​ឲ្យ​មាន​របួស​) ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។ ជនរងគ្រោះ​ឈ្មោះ ហាច​.​សុគា ភេទ​ស្រី អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។​

​ករណីនេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​B