ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលា​ការជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​គ្រឿងញៀន

227

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ក្រោយពេល​អធិការ​ស្រុក​បាណន់​ចាប់ខ្លួនបាន កាលពី​វ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​អន្លង់​តា​ម៉ី ឃុំ​ឈើទាល ស្រុក​បាណន់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​។​

​លោក សុខ និមល នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ កឹម ដា​រិ​ន ហៅ​ក្រឹម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ក្រុមទី​៩ ភូមិ​អន្លង់​តា​ម៉ី ឃុ​ទាល ស្រុក​បាណន់​។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​អធិការនគរបាល​ស្រុក​បាណន់​ឃាត់ខ្លួន ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។ ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន ដូចជា ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​)​ចំនួន​០១​ថង់​ធំ និង​០១​ថង់​តូច និង​សម្ភារ​សំរាប់​ប្រើប្រាស់​និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​

​លោកនាយ​រងការិយាល័យ​បាន​បញ្ជាក់ថា​ក្រោត​ពេល​ជនសង្ស័យ​រូបនេះ សារភាព​រួចមក​លោក​ស្នងការ​ខេត្ត បាន​បញ្ជា​ឱ្យ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕