ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ពី​ចាត់ចែង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​

838
ចែករម្លែក

​ដោយ : ​គ្រញូង​ / ​បាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី​៨ ​ខែមិថុនា ​ឆ្នាំ២០១៨ ​កម្លាំង​កា​រិ​យា​ល័​យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពីបទ​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្រោយពេល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​នៃ​ស្នងការ​ខេត្ត​ចុះបង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​ភូមិ​កម្មករ ​សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​។​

​លោក​ស៊ាន សុ​ណា​ល់ ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​មានឈ្មោះ ​ឆូ​យ ឈា​ត ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​នៅ​ភូមិ​ព្រៃ​កូន​សេក​ សង្កាត់​អូរ​ម៉ា​ល់​ ក្រុង​បាត់ដំបង​។​ ជា​លទ្ធផល​ដកហូត​បា​ន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ICE​ចំនួន​មួយ​ថ​ង់ ​ទម្ងន់១.២៥​ក្រាម ​និង​ដែកកេះ​កែឆ្នៃ​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​២​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ​ក្រោយពេល​ជនសង្ស័យ​សារភាព​រួចមក​លោកស្នងកា​រ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕