ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ធ​គ្រឿងញៀន​

222
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ ៖ កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលា​ម៉ោង១០ និង៥ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១នាក់ នៅ​ចំណុច​របង​ចំហៀង​ខាងលិច​វិទ្យាល័យ​សន្ធរម៉ុក ផ្លូវ​លេខ​២៥៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចាប់យក​ម៉ូតូ​មួយគ្រឿង និង ក្រាម​ពណ៌សថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន១កូន​ថង់​តូច ដែល​ពាក់​ព​ន្ធ័​បទល្មើស សមគំនិត​ក្នុង​អំពើ​លួច​(​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ខ្មៅ សេរី​ឆ្នាំ២០១៧ លេខ​តួ​-​លេខ​ម៉ាស៊ីន ៩៨៥២០៩៧ គ្មាន​ស្លាក​លេខ​) ប្រព្រឹត្ត​នៅ​ចំណុច​កន្លែងផ្ញើកង់​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្លូវ​សហ​ព​ន្ធ័​រុស្សី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ វេលា​ម៉ោង១០ និង១៥នាទី និង​បទរក្សាទុក​ដោយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​របង​ចំហៀង​ខាងលិច​វិទ្យាល័យ​សន្ធរម៉ុក ផ្លូវ​លេខ​២៥៣ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង១០ និង១៥ នាទី បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី។

ជនសង្ស័យឈ្មោះ ង្វៀង យូ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម ​មុខរបរ​និងទីលំនៅ មិន​ពិតប្រាកដ​។

​វត្ថុតាង​ចាប់យក ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ ២០១៧ លេខ​តួ​-​លេខ​ម៉ាស៊ីន ៩៨៥២០៩៧ គ្មាន​ស្លាក​លេខ ក្រាមពណ៌សថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន ១ កូន​ថង់​តូច​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕​B/