ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាត់​ដំ​បង​ តាម​ចាប់​ជនសង្ស័យ​ម្នាក់​ដល់​ខេត្ត​សៀម​ ​រាប​ តាម​ដីកា​របស់​តុលាការ

164
ចែករម្លែក
ជនសង្ស័យ​ឈ្មោះ​ម៉េ​ត ប្រិមប្រិយ ​ចាប់​
​ខ្លួន​តាម​ដីកា​

ដោយៈ​គ្រញូង​:បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែកញ្ញា ឆ្នាំ ២០១៩​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​, ​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​របស់​តុលាការ​ ពីបទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា​។​

លោក​វរសេនីយ៍ត្រី​កង សុ​ផា​ណ្ណា ​នាយរង​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាត់​ដំ​បង​បានឱ្យដឹងថា​ ជនសង្ស័យ​មានឈ្មោះ​ម៉េ​ត ប្រិមប្រិយ ​ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ​ រស់នៅ​ភូមិ​ច​ន្លា​ស់​ដៃ​ឃុំ​ច​ន្លា​ស់​ដៃ​ស្រុក​ក្រឡាញ់​ ខេត្ត​​សៀមរាប ។​

លោកនាយ​រងការិយាល័យ​បាន​បញ្ជាក់ថា​ ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្ដន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​505 ដ​.​ច​.​ខ ចុះ​ថ្ងៃទី​10​ខែកញ្ញា​ឆ្នាំ ២០០៩ របស់​ចៅក្រម​ស៊ើប​​សួរ គី រិទ្ធី​ដោយ​ចោទប្រកាន់​ពីបទ​(​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា​)​ប្រព្រឹត្ត​នៅ​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចា​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០០៨​។​ក្រោយ​អនុវត្តបាន​នាំមក​ខេត្ត​បាត់​ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

សូមបញ្ជាក់ថា​នៅក្រោយ​ពេលធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​គេចខ្លួនបាត់​រហូត​ហើយ​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​អូរ​ចារ​ក៏ដូចជា​កា​រិ​យា​​ល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​នឹង​បាន​ផ្ញើ​ដីកា​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ដើម្បី​ឲ្យ​ជួយ​រុករក​ជនល្មើស​រូបនេះ​។ រហូតដល់​ថ្ងៃទី​១៥ ខែ​
​កញ្ញា​ឆ្នាំ ២០១៩​នេះ​ជនសង្ស័យ​បានធ្វើ​សកម្ម​​ភាព​វាយតប់​ប្រពន្ធ​របស់ខ្លួន​ហើយ​បាន​ធ្លាយ​ព័ត៌មាន​មកដល់​នគរ​បាល​ខេត្តបាត់ដំបង​។ នគរបាល​ខេត្តបាត់ដំបង​ក៏បាន​ទំនាក់ទំនង​ទៅ​នគរបាល​ខេត្តសៀមរាប ស្រុក​ក្រឡាញ់​ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​នោះ។​ក្រោយ​ពេលធ្វើការ​ស្រាវជ្រាវ​បានដឹងថា​ជន​នោះ​កំពុងតែ​រស់នៅ​ក្នុងភូមិ ឃុំ​ច​ន្លា​ស់​ដៃ​ស្រុក​ក្រឡាញ់​​ពិតប្រាកដ​មែន ។​ដូច្នេះហើយ​ទើប​កម្លាំង​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង​ ក៏បាន​សុំ​ការសហការ​ជាមួយនឹង​នគរបាល​ខេត្តសៀមរាប ស្រុក​ក្រឡាញ់​ធ្វើការ​ឃាត់ខ្លួន​ជន​នោះ​តាម​ដីកាចាប់ខ្លួន​របស់​តុលាការខេត្ត​បាត់ដំបង​តែម្ដង​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់៕​Ha