ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រា​លប​ញ្ន​ន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ឆក់​ទូរស័ព្ទ​ជនបរទេស​

417
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​នៅ​រសៀល​ថ្ងៃទី​១​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បា​នប​ញ្ន​ន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ឆក់​ទូរស័ព្ទ​ជនបរទេស​។​ ជន​រូបនេះ​ត្រូវ​ក្រុម​​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរ​​បាល​ខេត្តបាត់ដំបង​ឃាត់ខ្លួន​បាន​កាលពី​យប់​​ថ្ងៃទី​៣១ ​ខែតុលា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​មុខ​ខ្លោងទ្វារ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ពើ​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ឆក់​ទូរ​សព្ទ័​ដៃ​) ជនបរទេស​។​

លោក ​សៀក ភា ​នាយការិយាល័យ​ព្រហ្ម​​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានឲ្យ​ដឹង​ថា​ជន​​សង្ស័យ​មានឈ្មោះ ទេព ភា​ឡី ហៅ លិញ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ ការចាប់ខ្លួន​ជនសង្ស័យ​គឺ​ក្រោយពេល​ជននេះ​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក iphone6 ពី​ក្នុង​ឃ្លុប​ម៉ូតូ​របស់​ជនរងគ្រោះ​​ឈ្មោះ COLINE BACHELIER ភេទ​ស្រី អាយុ ២៥​ឆ្នាំ មកពី​ប្រទេស បារាំង ដែល​កំពុង​ជិះ​ម៉ូតូ តាម​ដង​ផ្លូ​ប​បណ្តាលឲ្យ​ដួល​របួស​ជើង​តិចតួច​។ សម្ភារៈ​ដកហូត​បានរួម​មាន ៖ ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ូ​ស៊ូ​គី​វីវ៉ា​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០៨​ពាក់​ស្លាក​លេខ​បាត់ដំបង​1D 0283
​ទូរស័ព្ទដៃ​ម៉ាក ណូគា ស៊េរី​ចាស់​មួយគ្រឿង​។​ ​ចំណែក​ទូរស័ព្ទដៃ​ម៉ាក iphone6 របស់​ជន​រង​​គ្រោះ​រក​មិនឃើញ​ទេ​ មិនដឹង​ជា​ជនសង្ស័យ​ចេះ​ស្ពិ​ន​ភ្នែក​ឬ​យ៉ាងណា​បានជា​ក្លាយជា​ទូរស័ព្ទ​ម៉ាក​ណូគា​ទៅវិញ​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ ​ត្រូវបាន​ការិយាល័យ​ជំនាញ​ធ្វើ​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B/