ការិយាល័ យជំនាញបញ្ជូនជនសង្ស័យ៤នាក់និងថ្នាំញៀនមួយចំនួនទៅសាលាដំបូងខេត្ត

855
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កម្លាំការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ៤នាក់ និងថ្នាំញៀនមួយចំនួនទៅសាលាដំបូងខេត្ត។

លោក សុខ និមល នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជន
សង្ស័យទាំង៤នាក់នេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហលារជាមួយប៉ុស្តិរដ្ឋបាលឃុំរស្មីសង្ហាស្រុករតនមណ្ឌលឃាត់ខ្លួនបាននៅចំណុចភូមិនាងលេមឃុំរស្មីសង្ហាស្រុករតនមណ្ឌល កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

លោកវរសេនីយ៍ទោ សុខ និមល នាយរងការិយាល័យប្រឆាំងឡ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យទាំង៤នាក់ត្រូវចាប់ខ្លួនជាបន្តបន្ទាប់។

លោកនាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបានឱ្យដឹងថា សង្ស័យទាំង
បួននាក់មាន១.ឈ្មោះកែវ មឿន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិថ្នល់កែង ឃុំអូរអណ្តូងស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នកប្រើប្រាស់), ២.ឈ្មោះឈ្មោះ ឆុង អឿន ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា(អ្នកប្រើប្រាស់)។ ទាំងពីរនាក់នេះដកហូតបានម៉ូតូ១គ្រឿងម៉ាកMSX ពណ៌ខ្មៅស៊េរី២០១៩ គ្មានស្លាកលេខនិងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន។

ចំណែក២នាក់ទៀតចាប់តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងមានការអនុញ្ញាតិលោក គី ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរួចមកកម្លាំងអធិការស្រុក បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតនៅចំណុចភូមិអូរឃ្មុំ ឃុំរស្មីសង្ហាស្រុករតនមណ្ឌល មាន៣ឈ្មោះ នួន ពិសិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំនៅភូមិបាដាកត្បូងឃុំរស្មីសង្ហាស្រុករតនមណ្ឌល(ជាម្វាស់ថ្មាំញៀន)និង៤ឈ្មោះតែម ឌីណាភេទប្រុសអាយុ២៣ឆ្នាំនៅភូមិ ឃុំជាមួយគ្នា(អ្នកកាន់ថ្នាំញៀនលក់ឱ្យឈ្មោះនួន ពិសិទ្ធ)ដកហូតថ្នាំញៀនមាទឹកកកចំនួន៦ថង់ទម្ងន់២០,៧១ក្រាម កាំភ្លើងខ្យល់៤ដើមកាំបិត១ដើម​លុយ១០ម៉ឺនរៀល ទូរស័ព្ទដៃ១ សម្ភារៈសម្រាប់លក់និងប្រើប្រាស់មួយចំនួន។

លោកនាយរការិយាល័យបានបញ្ជាក់ថា ក្រោយជនសង្ស៏យទាំង៤នាក់ឆ្លើយសារភាពរួចមក និងមានវត្ថុតាងជាស្តែងផងទើបលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបញ្ជាឱ្យកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនជនសង្ស៏យទាំង៤នាក់ព្រមទាំងវត្ថុតាងមួយចំនួនទៅតុលាការដើម្បីចាត់ការតាមនីតិវោធី៕B/