ការី​ក្ដាម​

610
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​

​- ក្ដាម​ធំៗ​២
– ​ខ្ទិះដូង (​ខ្ទិះ​ដើម​២​វែក​សម្លរ និង​ខ្ទិះ​ចុង​១​លីត្រ​)
– ​គ្រាប់​រំ​ញ​ង ១​ក្ដាប់​
– ​ស្លឹក​ក្រូច ៥​សន្លឹក​
– ​ទឹកត្រី ២​ស្លាបព្រា​បាយ​
– ​អំបិល ១​ស្លាបព្រា​កាហ្វេ​
– ​ស្ករត្នោត ១/២​ស្លាបព្រា​បាយ
– ​ស្ករស ២​ស្លាបព្រា​កាហ្វេ​
– ​គ្រឿងការី ៣​ស្លាបព្រា​បាយ​
– ​ម្ទេស​ក្រហម ៤-៥​គ្រាប់​
– ​ជី​នាងវង​

+ ​វិធី​ធ្វើ​
– ​ចំហុយ​ក្ដាម​ឲ្យ​ឆ្អិន​រួច​កាត់​វា​ជា​ដុំៗ​ទុក​មួយអន្លើ​
– ​ដាក់​ខ្ទិះដូង​(​ខ្ទិះ​ដើម​) ១​វែង​ក្នុង​ឆ្នាំង​រួច​ដាក់​គ្រឿងការី​ចូល​កូរ​ឲ្យ​ស្ងួត​បន្តិច​ទើប​ដាក់​ខ្ទិះ​ដើម​១​វែក ទៀត​កូរ​ឲ្យ​ឡើង​ក្រហម​សឹម​ចាក់​ខ្ទិះ​ចុង​ចូល​កូរ​ឲ្យ​សព្វ បន្ទាប់មក​ដាក់​គ្រឿង​ស្ករស ស្ករត្នោត ទឹកត្រី អំបិល កូរ​ឲ្យ​រលាយ​គ្រឿង​ពេល​ពុះ​ដាក់​គ្រាប់​រំ​ញ​ង និង​ហែក​ស្លឹក​ក្រូច​ដាក់ ពេល​ទឹក​ពុះ​ដាក់​ក្ដាម និង​ម្ទេស​ចូល បេះ​ជី​នាងវង​ដាក់​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna_mint​