+ គ្រឿងផ្សំ
– សាច់ជ្រូកបីជាន់ និងឆ្អឹងជំនីជ្រូក ៧ខាំ
– ការីលឿង ១ស្លាបព្រាបាយ
– ខ្ទឹមស ៥កំពឹស
– ខ្ទឹមក្រហម ២មើម
– ខ្ញី ២ខាំ
– សណ្ដែកដី ១/២ខាំ
– ស្ករត្នោត ១ស្លាបព្រាបាយ
– ទឹកអំពិលទុំ ១ស្លាបព្រាបាយ
– អំបិល ១/២ស្លាបព្រាកាហ្វេ
+ វិធីធ្វើ
– ហាន់សាច់ជ្រូកបីជាន់ជាដុំៗធំល្មម កាប់ឆ្អឹងជំនីជ្រូកជាដុំៗ រួចដាក់រលីងវាងក្នុងខ្ទះឲ្យស្ងួត សាច់បន្តិចសឹមដាក់គ្រឿងការីចូលឆាឲ្យរសព្វចាក់ទឹកចូលឲ្យលិចសាច់ រួចដាក់ ស្ករត្នោត អំបិល ទឹកអំពិលទុំ ទុកឲ្យពុះសឹម ហាន់ខ្ទឹមក្រហម ហាន់ខ្ញីដាក់ចូល និងដាក់សណ្ដែកដី បកខ្ទឹមស ដាក់ទាំងមូលកូរឲ្យសព្វទុកវាឲ្យពុះឆ្អិនរួចជាការស្រេច ៕ ប្រភព: panofnunoo