ការី​ត្រី​កា​ម៉ុង​

2302
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ត្រី​កា​ម៉ុង ឬ​ត្រី​ឈាម ១​ក្បាល​ធំ​ល្មម​
– គ្រឿងការី ២​ស្លាបព្រា​បាយ​
– ប្រហុក ២​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ​
– គល់​ស្លឹកគ្រៃ ៣​គល់​
– ស្លឹក​ក្រូច ៥​សន្លឹក​
– រំដេង​
– ម្រេចខ្មៅ ១​ស្លាបព្រា​កាហ្វេ​
– ត្រប់​មូល ១០​ផ្លែ​
– ទំពាំង​ស្ងោរ ៣​ដើម​
– ក្រូចឆ្មារ ១​ផ្លែ​

+ វិធី​ធ្វើ​
– ត្រី​កា​ម៉ុង​ស្ងោរ​ឲ្យ​ឆ្អិន​បេះ​សាច់​ដាក់​ចាន​ទុក​មួយអន្លើ​, ក្រូចឆ្មារ​ចិត​សម្បក​ឲ្យ​ដល់​សាច់​ក្នុង រួច​ទុក​វា​ទាំងមូល​, ត្រប់​មូល​លាង​ទឹក​ចិត​ក្បាល​វា​ឲ្យ​ស្អាត​, ទំពាំង​ស្ងោរ​កាត់​វា​កង់ៗ​ខ្លីៗ​ល្មម និង​ពុះ​វា​ជា​ពីរៗ​
– ដាក់​ទឹក​១​លីត្រ ពេល​ទឹក​ពុះ​ដាក់​ស្លឹក​ក្រូច គល់​ស្លឹកគ្រៃ រំដេង​ចូល និង​ជ្រុំប្រហុក កូរ​ឲ្យ​សព្វ បន្ទាប់មក​លើក​ចេញ​ដាក់​ឆ្នាំង​ថ្មី​លើ​ចង្ក្រាន​រួច​យក​កន្ត្រង​ដាក់​ត្រង​លើ​ឆ្នាំង​ថ្មី រួច​ចាក់ទឹក​សម្លរ​ចូល​ឆ្នាំង​ថ្មី រួច​យក​កន្ត្រង​ចេញ ចាក់ទឹក​ធម្មតា​ចូល​ឆ្នាំង​ថ្មី​២​លីត្រ ដាក់​គ្រឿង ការី ម្រេច​ម៉ត់ ស្កសរ ក្រូចឆ្មារ ត្រប់​កូរ​ឲ្យ​សព្វ រួច​ទុក​ឲ្យ​ទឹក​ពុះ​ដាក់​សាច់​ត្រី និង​ទំពាំង​ចូល ទុក​ឲ្យ​វា​ពុះ​ឆ្អិន​ម្ដងទៀត រួច​ជាការ​ស្រេច
– ញ៉ាំ​ជាមួយ​នំ​បញ្ចុក អាច​បន្ថែម​បន្លែស្រស់​ខាងក្រៅ​ដូចជា​ត្រសក់ ស្លឹករ​ងៀង ជាដើម​៕​ ប្រភព: Chahna Mint