ការី​ត្រី​កា​ម៉ុង​

3047
ចែករម្លែក
  • 5
    Shares

+ គ្រឿងផ្សំ​
– ត្រី​កា​ម៉ុង ៣​ក្បាល​
– ខ្ទិះដូង (​ខ្ទិះ​ដើម​២​ចានចង្កឹះ និង​ខ្ទិះ​ចុង​១​ចានចង្កឹះ​)
– គ្រឿងការី ១​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករត្នោត ១​ស្លាបព្រា​បាយ​
– ស្លឹក​ក្រូចឆ្មារ ៣​សន្លឹក​ហាន់​ឆ្មារៗ
– ម្ទេស ហាន់​ឆ្មារៗ (​មិន​យក​គ្រាប់​ទេ​)

+ វិធី​ធ្វើ​
– បំពង​ត្រី​កា​ម៉ុង​ឲ្យ​ឆ្អិន ទុក​មួយអន្លើ​
– ដាក់​ខ្ទះ​ថ្មី រម្ងាស់​ខ្ទិះដូង​(​ខ្ទិះ​ដើម) ​បន្តិច រួច​ដាក់​គ្រឿងការី​ចូល​កូរ​ឲ្យ​សព្វ​ថែម​ខ្ទិះ​ចុង និង​ថែម​ទឹក បន្តិច ដាក់​ស្ករត្នោត និង​ទឹកត្រី​កូរ​វា​ឲ្យ​សព្វ រម្ងាស់​ឲ្យ​ពុះ​សឹម​ដាក់​ត្រី​ចូល​រួច​រោយ​ស្លឹក​ក្រូចឆ្មារ បន្តិច សឹម​បិទ​ភ្លើង រួច​ដួស​ដាក់​ចាន បន្ថែម​ម្ទេស និង​ស្លឹក​ក្រូចឆ្មារ​ពីលើ​បន្ថែម​រួច​ជាការ​ស្រេច ៕ ប្រភព​: chahna_mint​

#