ការី​ត្រី​

1079

+ គ្រឿងផ្សំ​៖
– ត្រី​កន្លះ​គីឡូក្រាម​លាង​ទឹក​អោយ​ស្អាត​
– ខ្ទិះដូង​មួយ​កូនចាន​
– ស្លឹក​តយ​ប៉ុន​ថ្នាំងដៃ​
– ស្លឹក​ក​ន្ទ្រោ​ប​មួយ​ធាង​ច្បួ​ត​យកតែ​ស្លឹក​
– ខ្ទឹមក្រហម​បី​មើម​
– ខ្ទឹមស​បី​មើម​
– ប៉េងប៉ោះ​មួយ​ចំហៀង​ហាន់​ចំនិត​តូចៗ​
– គ្រាប់​ក្រវាញ​បី​គ្រាប់ គ្រាប់​ម្អម​មួយ​ចិ​ប និង ឈើឯម​
– អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ជី​វ៉ាន់ស៊ុយ​មួយ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ម្ទេស​មួយ​ស្លាបព្រា​កាហ្វេ​
– ម្ជូរសណ្តាន់​ក្រៀម​

+ របៀប​ធ្វើ​៖
– ដាក់​ខ្ទះ​អោយ​ឡើង​ក្តៅ ទើប​ចាក់​ប្រេងឆា​ចូល​មួយ​ស្លាបព្រា​
– ដាក់​គ្រាប់​ក្រវាញ គ្រាប់​ម្អម ឈើឯម ស្លឹក​តយ ស្លឹក​ក​ន្ទ្រោ​ប​ខ្ទឹមក្រហម និង ខ្ទឹមស​
– ឆា​អោយ​រាង​ឡើង​ឈ្ងុយ ទើប​ដាក់​ប៉េងប៉ោះ​ចូល​
– បន្ទាប់មក​ដាក់​ត្រី​ចូល បន្ថែម​អំបិល ម្សៅ​ជី​វ៉ាន់ស៊ុយ ម្សៅ​រមៀត សណ្តាន់ និង​ម្សៅ​ម្ទេស ឬ​ម្ទេស​ហុយ ឬក៏​ម្រេច​តាម​ចំណូលចិត្ត រួច​ឆា​អោយ​រាង​ស្ងួត​
– ដាក់​ខ្ទិះដូង​ចូល​
– រម្ងាស់​ត្រី​អោយ​ឆ្អិន​ល្អជា​ការ​ស្រេច ៕ ប្រភព​: maradyrecipes