ការី​ទំពាំង​

297

+ គ្រឿងផ្សំ​
– ទំពាំង ២​ខាំ (​ហាន់​ស្តើងៗ​ស្ងោ​អោយ​ឆ្អឹ​ន​)
– សាច់​ទ្រូង​មាន់ ២​ខាំ (​ហាន់​ស្តើង​ល្មម​)
– គ្រឿងការី ២​ស្លាបព្រា​បាយ​
– ខ្ទិះដូង (​ក្បាលខ្ទិះ​) ១​ចាន​ច​ង្កិះ​
– ខ្ទិះដូង ២​ចាន​ច​ង្កិះ​
– ស្លឹក​ក្រូចសើច 2​សន្លឹក​
– ទឹកត្រី ២​ស្លាបព្រា​បាយ​
– ស្ករត្នោត ១​ស្លាបព្រា​បាយ​កន្លះ​
– អំបិល ប​ន្ទិ​ច​
– ស្លឹក​ជី​នាងវង​
– ម្ទេស ហាន​ប្រ​ឆិតៗ​

+ របៀប​ធ្វើ​
– យក​ឆ្នាំង​ដាក់​ខ្ទិះ​ដើម​ចូល ដាំ​លើ​ភ្លើង​រួច​ដាក់​គ្រឿងការី​ចូល​កូ​អោយ​សព្វ ដាំ​អោយ​ពុះ សឹម​សាច់​ចូល កូ​អោយ​សព្វ​ទុក​ប្រហែល​១​នាទី​។​
– ដាក់​ខ្ទិះដូង និង​ទំពាំង​ចូល​កូ​អោយ​សព្វ សឹម​ដាក់​ទឹកត្រី អំបិល និង​ស្ករ រួច​កូ​អោយ​សព្វ​ម្តងទៀត រួច​ទុកអោយ​ពុះ​ប្រហែល​៣ ទៅ ៥​នាទី​។​
– ដាក់​ស្លឹក​ក្រូច ស្លឹក​ជី និង​ម្ទេស​ចូល​កូ​អោយ​សព្វ​ទុក​ប្រហែល​១​នាទី​ជាការ​ស្រេច​៕​ ប្រភព: Facebook