ការី​មាន់​

2224
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– មាន់​១ ក្បាល​
– ជើងមាន់ កន្លះ​គីឡូ​
– ឈាមមាន់
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ស្ករត្នោត ១​ស្លាបព្រា​បាយ​
– ខ្ទិះ​ដើម និង​ខ្ទិះ​ចុង (​ដូង​១ យក​ខ្ទិះ​)
– ខ្ទឹមក្រហម ២​មើម​
– ខ្ទឹមស ៥​កំពឹស​
– រំដេង​
– ស្លឹក​ក្រូច ៥​សន្លឹក​
– គល់​ស្លឹកគ្រៃ ២​គល់​
– ខ្ជាយ ៣​មើម​
– ម្ទេស​ក្រៀម ១៥​គ្រាប់​
– ម្រេចស ១​ស្លាបព្រា​បាយ​
– អំបិល កន្លះ​ស្លាបព្រា​បាយ​
– កាពិ ១​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– ខ្ទឹមក្រហម ខ្ទឹមស រំដេង គល់​ស្លឹកគ្រៃ ខ្ជាយ ម្ទេស​ក្រៀម ម្រេចស អំបិល និង​កាពិ ដាក់​បុក​ឲ្យ​ម៉ត់ ដួស​ទុក​មួយអន្លើ​
– ដាក់​ខ្ទិះ​ដើម​ចូលក្នុង​ឆ្នាំង រួច​ដាក់​គ្រឿង​បុក​ចូល​កូរ​ឲ្យ​ពុះ​ទើប​ដាក់​សាច់មាន់ (​មាន់​កាប់​ដុំៗ​) និង​ជើងមាន់​ចូល​កូរ​ឲ្យ​សព្វ រួច​ចាក់​ទឹកខ្ទិះ​ចុង​ចូល និង​បន្ថែម​ទឹក​ធម្មតា​កន្លះ​លីត្រ​ទុក​ឲ្យ​ពុះ​ឆ្អិន មាន់ ដាក់​ទឹកត្រី និង​ស្ករត្នោត​ចូរ​កូរ​ឲ្យ​សព្វ​សឹម​កាត់​ឈាមមាន់​ជា​ដុំៗ​ដាក់ចូល​រម្ងាស់​វា​ឲ្យ​ឆ្អិន ផុស​សាច់​អស់ បង់​ស្លឹក​ក្រូច​ចូល រួច​ជាការ​ស្រេច (​ញ៉ាំ​ជាមួយ​នំ​បញ្ចុក​) ៕ ប្រភព​: Finfin cooking​