ការ៉េម​ស្វាយ​ជាមួយ​សាច់​ដូងខ្ចី​និង​បាយដំណើប​ស្លឹក​តើយ​បង្កើតបានជា​រសជាតិ​មិនអាច​បំភ្លេចបាន​

357
ចែករម្លែក
  • 5
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​អតិថិជន​របស់​ហាង​ការ៉េម​”​ស្វិ​ន​សិន​”​តែងតែ​រង់ចាំ​ការវិល​ត្រឡប់មកវិញ​នូវ​រសជាតិ​ការ៉េម ស្វាយ​អ៊ុក រ៉ង ថង ដែលមាន​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ ឥឡូវនេះ ការ៉េម​ស្វាយ អ៊ុក រ៉ង ថង ជាមួយនឹង​សាច់​ដូច​ខ្ចី និង​បាយដំណើប​ស្លឹក​តើយ បង្កើតបានជា​រសជាតិ​មិនអាច​បំភ្លេចបាន នៅ​គ្រប់​សាខា​ទាំងអស់​របស់​ហាង​ការ៉េម​ស្វិ​ន​សិន​ចាប់ពី​ថ្ងៃនេះ​តទៅ​រយៈពេល​ត្រឹមតែ​៩០​ថ្ងៃ​ប៉ុណ្ណោះ​។​

​អ្នកស្រី ថា សុ​ខាវ​ត្តី ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ម៉ាក ស្វិ​ន សិន ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា ការ៉េម​រសជាតិ​ស្វាយ អ៊ុក រ៉ង ថង គឺ​រសជាតិ​ដែល​ពេញនិយម​បំផុត​ប្រចាំ​ហាង​របស់​យើង​។ រាល់​អតិថិជន​ដែល​ស្គាល់​ស្វិ​ន សិន តែងតែ​រង់ចាំ​ញុំ​ា​ការ៉េម​រសជាតិ​ស្វាយ​នេះ​ជានិច្ច ដោយហេតុថា ការ៉េម​នេះ​មាន​រសជាតិ​ពិសេស​ឈ្ងុយឆ្ងាញ់​ដែល​ហាង​ការ៉េម​ដទៃ​គ្មាន​។​

​ចំណុច​ពិសេស​របស់​ការ៉េម​ស្វាយ អ៊ុក រ៉ង ថង គឺ​ត្រង់​ថា​វា​ផ្សំ​ឡើង​វត្ថុធាតុដើម​ចំនួន​៣ ដូចជា រសជាតិ​ស្វាយ​អ៊ុក​រ៉ង​ថង​ជា​ពូជ​ស្វាយ​ដ៏​ល្បី​នៅ​ប្រទេស​ថៃ​រួមផ្សំ​ជាមួយនឹង​សាច់ដូង​ខ្ចី​និង​ជាពិសេស​ជាមួយ​បាយដំណើប​ស្លឹក​តើយ ដែល​ធ្វើ​ឲ្យ​រសជាតិ​នៃ​ការ៉េម​សាន់​ដេ​មួយ​នេះ​ឈ្ងុយឆ្ងាញ់​ជាប់មាត់​តែម្ដង​។​

​អ្នកស្រី សុ​ខាវ​ត្តី បាន​បន្ដថា សម្រាប់​ឆ្នាំនេះ​ការ៉េម​ស្វាយ អ៊ុក រ៉ង ថង ដាក់លក់ ការ៉េម​សាន់​ដេ ចំនួន​៥​មុខ​ខុសៗ​គ្នា​និង​មាន​ការ៉េម​ខេ​ក​ការ៉េម​ប៊ី​ង​សូ​រសជាតិ​ស្វាយ​អ៊ុក​រ៉ង​ថង​ជាមួយ​តម្លៃ​សមរម្យ​ចាប់ពី ២.៧០ ដុល្លា​ឡើងទៅ​។

បើតាម​ការរៀបរាប់​ប្រាប់​ពី​អ្នកនាង បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ ការ៉េម​ស្វាយ អ៊ុក​រ៉ង​ថង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​គ្រប់​អតិថិជន​ទាំង​អស់ហើយ​តែងតែ​ទទួលបាន​ការ​សួ​នាំ​ជារឿយៗ​ពី​អតិថិជន​ពី​ការវិល​ត្រលប់​មកវិញ​របស់​កា​រ៉េ​ម​ស្វាយ​មួយ​នេះហើយ​នេះ​គឺ​ចំណុចខ្លាំង​របស់​ហាង ការ៉េម ស្វិ​ន សិន ដែល​ហាង​ការ៉េម​ដទៃ​មិនមាន​។​ ​

​គួរបញ្ជាក់​ថា​ហាង​ការ៉េម​ស្វិ​ន​សិន​តែងតែ​ផ្ដល់ជូន​អ្វីៗ​ដែល​ថ្មី​សម្រាប់​អតិថិជន​ជានិច្ច​និង​នាំ​ណែ​នូវ​ការ៉េម​រសជាតិ​ទៅតាម​រដូវ​កាល​ផ្លែឈើ​នីមួយៗ​។​ហាង​ការ៉េម​ស្វិ​ន​សិន​ជា​ម៉ាក​មួយ​ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ល្បីៗ​ទាំង​៥​របស់​ក្រុមហ៊ុន រួមមាន​ដឹ ភី​ហ្សា​ខម​ផេ​នី (The Pizza Company) ហាង​ការ៉េម ឌី​ឃ្យូ (Dairy Queen) ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme)។​ហាង​សាច់​អាំង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (Bar-B-Q Plaza) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី EFG (Express Food Group) Co., Ltd ដែល​បច្ចុប្បន្ន​មាន​ជាង ៦០​ហាង ទូទាំងប្រទេស​៕S/

​ចំណងជើង​រូបថត​៖​ការ៉េម​ស្វាយ ជាមួយ​សាច់​ដូច​ខ្ចី​និង​បាយដំណើប​ស្លឹក​តើយ បាន​វិល​មកវិញហើយ​នៅ​