ការ​ក្លាយជា​ម្តាយ​នៅ​វ័យក្មេង​ពេក​អាច​នាំឱ្យ​មានការ​ផាត់​ចេញពី​សង្គម​

2375

(​ភ្នំពេញ​)៖ ក្នុងនាម​ជា​ម្តាយ វ័យក្មេង​ម្នាក់​អ្នក​តែងតែ​ជួបប្រទះ​ការ លំបាក ទោះបី​អ្នកទទួលបាន សេវា​និង ការឧបត្ថម្ភ​គ្រប់បែបយ៉ាង​ពី​គ្រួសារ​ក៏ដោយ​។ យើង​អាច​ស្រមៃ​ឃើញ​ពី​ទុក្ខលំបាក​ភាព ងាយ​រងគ្រោះ​និង​ភាពភ័យខ្លាច​បន្ថែមទៀត សម្រាប់​កុមារី​ខ្លួនឯង​នៅពេល​ពួកគេ​ក្លាយជា​ម្តាយ របស់គេ ឆាប់រហ័ស​ពេក​។ នេះ​គឺជា​ស្ថានភាព ដែល​កុមារី​រាប់ម៉ឺន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ជួបប្រទះ ដោយ​ពួកគេ​មាន ផ្ទៃពោះ​ទាំង​វ័យក្មេង​ទាំង​មិនទាន់បាន​ក្លាយជា​មនុស្ស​ពេញវ័យ​។ ស្ថានភាព នេះ​មិន​ត្រឹមតែ​បញ្ចប់​កុមារភាព​របស់​ពួកគេ​យ៉ាង​តក់ក្រហល់​នោះទេ ប៉ុន្តែ ក៏បាន​ធ្វើឱ្យ កូនតូច​របស់​ពួកគេ​ស្ថិតក្នុង​ហានិភ័យ​ផងដែរ​។​

​នៅពេល​កុមារី​វ័យ​ជំទង់​ក្លាយ ជា​ម្តាយ​ក្នុង​វ័យក្មេង​ពេក​ពួកគេ​កាន់តែ​ស្ថិតក្នុង​ហានិភ័យ​នៃ​ការ មាន​ជំងឺ និង​បញ្ហា​ផ្សេងៗ​ទៀត នៅពេល​សម្រាលកូន​ដោយសារ​រាងកាយ​របស់​ពួកគេ មិនទាន់បាន រីកលូតលាស់​ពេញលេញ នៅឡើយ ហើយ​កូន​របស់​ពួកគេ​កាន់ តែ​ស្ថិតក្នុង​ហានិភ័យ​នៃ​ការខ្វះ អាហារូបត្ថម្ភ និង​ការលូតលាស់​យឺត​ផង ដែរ​។ លើសពីនេះទៅទៀត ពួកគេ​ខ្វះ​ការអប់រំ​ការ ឧបត្ថម្ភ​គាំទ្រ និង​ធនធាន ដែល​ពួកគេ​ត្រូវការ​ក្នុងការ​ថែទាំ​កូន តូច​របស់​ពួកគេ ដូចដែល​ពួកគេ​ចង់ បាន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ចំនួន​កុមារី​វ័យ​ជំទង់​ដែលមាន​ផ្ទៃពោះ​ក្នុងប្រទេស​កម្ពុជា បាន​កើនឡើង​៥០ ភាគរយ ដែលជា​បញ្ហា​មួយ​អាចមាន ផលប៉ះពាល់​យ៉ាង​ជ្រាលជ្រៅ និង​យូរ អង្វែង​ដល់​ការអភិវឌ្ឍ​របស់​កុមារ ក្នុងប្រទេស​កម្ពុជា​។ យើង​ត្រូវការ​ការឆ្លើយតប​គ្រប់​ជ្រុងជ្រោយ ចំពោះ បញ្ហា​បន្ទាន់​នេះ ដោយ​មិន​ត្រឹមតែ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលនយោបាយ​របស់ រដ្ឋាភិបាល​ដែលមាន​ស្រាប់ ស្តីពី​សុខភាព​បន្ត​ពូជ​នៅក្នុង​សាលារៀន និង​ការទទួលបាន​សេវា ថែទាំ​សុខភាព ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម ទាំង​ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​ចិញ្ចឹម បីបាច់​ថែទាំ​គាំពារ និង​អភិវឌ្ឍន៍​កុមារ តូច​ដែល​រាប់បញ្ចូល​កុមារ​ក្នុងប្រទេស កម្ពុជា​ទាំងអស់​ផងដែរ​។​
​ ​
​សម្រាប់​កុមារី​វ័យ​ជំទង់​ការ ឆាប់​មាន​ផ្ទៃពោះ ភាពជា​ម្តាយ និង អាពាហ៍ពិពាហ៍ ជាទូទៅ​មានន័យថា ពួកគេ​ត្រូវ​ក្លាយជា​មេផ្ទះ ទទួលខុសត្រូវ ក្នុងការ​សម្អាត រៀបចំ​ម្ហូបអាហារ និង​ចិញ្ចឹម​បីបាច់​ថែ រក្សា​កូន​។ ជា​ញឹកញាប់ ការអប់រំ​របស់​ពួកគេ​ត្រូវបាន​កាត់បន្ថយ ហើយ​មិនសូវ​មានឱកាស​រកប្រាក់ ចំណូល​ដែលជា​រឿយៗ​ធ្វើឱ្យ​ពួកគេ ស្ថិតក្នុង​វដ្ត​នៃ​ភាពក្រីក្រ​បន្ត​ពីមួយ ជំនាន់​ទៅមួយ​ជំនាន់​។ លើសពីនេះ ទៅទៀត ការ​មាក់ងាយ​មិន​រាប់រក​ពី សង្គម​នាំឱ្យ​ម្តាយ​វ័យក្មេង​មាន​ភាព ខ្មាស់អៀន ដែល​ធ្វើឱ្យ​ពួកគេ​មិន​ទៅ រក​សេវា​សុខភាព​បន្ត​ពូជ​ដែល​ចាំបាច់ បំផុត តែ​បែរ​ទៅជា​រក​សេវា​គ្លីនិក ឯកជន ដែល​មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​អ្នក​ម្តាយ​វ័យក្មេង​នោះ ប៉ុន្តែ​ប្រហែលជា​មិន ស្របតាម​ស្តង់ដារ សុវត្ថិភាព​សម្រាប់​ការថែទាំ​សុខភាព របស់​រដ្ឋាភិបាល​នោះឡើយ​។​
​ ​
​ការ​មិនបាន​ចូលរៀន និង​អត្រា​បោះបង់​ការសិក្សា​ខ្ពស់​នៅ​ថ្នាក់​អនុវិទ្យាល័យ ជាទូទៅ​ធ្វើឱ្យ​ឪពុក ម្តាយ​វ័យ ជំទង់​អាច​នឹងមិន​ទទួលបាន​ព័ត៌មាន សំខាន់ៗ​អំពី​ការអប់រំ​ផ្នែក​ផ្លូវភេទ​និង​សុខភាព​បន្ត ពូជ​ដែល​អាចជួយ​ឱ្យ​ពួកគេ យល់​ពី​ហានិភ័យ​នៃ​ការ​មាន​ផ្ទៃពោះ វ័យក្មេង​។ មាន​កត្តា​គន្លឹះ​មួយចំនួន​ដែល រួមចំណែក​ក្នុងការ​ធ្វើឱ្យ​មានការ​កើន ឡើង​ថ្មីៗ​នេះ​នូវ​អត្រា​មាន ផ្ទៃពោះ​ក្នុង ចំណោម​កុមារី​វ័យ​ជំទង់​ក្នុងប្រទេស កម្ពុជា​។ ស្ថិតិ​ពី​ការស្ទង់មតិ ប្រជាសាស្ត្រ និង​សុខភាព​នៅ​កម្ពុជា​ឆ្នាំ​២០១៤ បង្ហាញថា កុមារី​វ័យ​ជំទង់​ចំនួន​៣៧ ភាគរយ​ក្នុងប្រទេស​កម្ពុជា ដែល​មិន បាន​ចូល​សាលា​សោះ​កំពុង មាន​ផ្ទៃពោះ បើ​ប្រៀបធៀប​នឹង​កុមារី វ័យ​ជំទង់​ដែល បាន​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ ឬ ខ្ពស់ជាង​នេះ​គឺមាន​តែ​៨​ភាគរយ ប៉ុណ្ណោះ​។ ការកើនឡើង ខ្ពស់​នៃ​អត្រា មាន​ផ្ទៃពោះ​ក្នុងចំណោម​កុមារី​វ័យ ជំទង់​ក្នុងប្រទេស​កម្ពុជា​គឺជា​កង្វល់​ដ៏​ធំ​មួយ សម្រាប់​កុមារ​ជំនាន់​ក្រោយ​។​
​ ​
​កូន​របស់​អ្នក​ម្តាយ​វ័យក្មេង ក៏​ប្រឈមមុខ​នឹង​ភាព​ងាយ​រងគ្រោះ ខ្លាំង​ដែរ​។ មូលដ្ឋានគ្រឹះ​សម្រាប់​ជីវិត គឺ​ស្ថិតក្នុង​១.០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត របស់​កុមារ ចាប់តាំងពី​ការចាប់បដិសន្ធិ រហូតដល់​អាយុ​២​ឆ្នាំ​។ ប្រសិនបើ​តម្រូវ ការ​សម្រាប់​ការលូតលាស់​របស់​កុមារ មិនត្រូវ​បាន​បំពេញ​ក្នុង​រយៈពេល​នេះ​ទេ កុមារ​នឹង​ទទួលរង​នូវ​ផលប៉ះពាល់​ជា អចិន្ត្រៃយ៍​ដល់​ការលូតលាស់​រយៈ ពេល​វែង​។

ការណែនាំ​ប្រកបដោយ គុណភាព​ការថែទាំ​សេចក្តីស្រឡាញ់ ការការពារ​ពី​គ្រោះថ្នាក់​សុទ្ធ​តែមាន ឥទ្ធិពល​ដល់​ការជ្រើសរើស​សុខភាព សុខុមាលភាព និង​ភាពស៊ាំ​នាពេល អនាគត​របស់​កុមារ​។ បច្ចុប្បន្ននេះ​នៅ ក្នុងប្រទេស​កម្ពុ​ជាការ​ខ្វះខាត​នូវ​សេវា អប់រំ និង​អភិវឌ្ឍន៍​កុមារ​តូច​បាន​ប៉ះពាល់​ខ្លាំង ជាងគេ​ដល់​កុមារ​ដែល ងាយ​រងគ្រោះ​ឪពុកម្តាយ​វ័យក្មេង ត្រូវការ​ទទួលបាន​នូវ​សេវា​អប់រំ និង អភិវឌ្ឍន៍​កុមារ​តូច​ដែលមាន​លក្ខណៈ ទូលំទូលាយ និង​គ្រប់​ជ្រុងជ្រោយ​ដែល​ទាំងអស់នេះ​ជួយ គាំទ្រ​ពួកគេ​ក្នុងការ​ផ្តល់ឱ្យ​កូន​នូវ​ការថែទាំ​ចិញ្ចឹម​បីបាច់ ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​ឱកាស សម្រាប់​ការរៀនសូត្រ​តាំងពី​នៅ​តូច និង​សេវា​សុខភាព​និង​អាហារូបត្ថម្ភ ដ៏​ទូលំទូលាយ​។​
​ ​
​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) បាន គូសបញ្ជាក់ថា “​មាន​កិច្ចការ ច្រើន​ដែល ត្រូវធ្វើ ដើម្បី​កែតម្រូវ​នូវ​ការភ័ន្តច្រឡំ ដែលថា ការអប់រំ​ផ្លូវភេទ​លើកទឹកចិត្ត​ឱ្យ ឆាប់​មានការ​រួមភេទ​”​។ ហើយ​បើ ទោះបីជា​យើង​ដឹងថា កិច្ចការ​នេះ​មិន មែន​ជាការ​ងាយស្រួល ជាពិសេស ដោយសារតែ​គ្រូ​ភាគច្រើន​មិនដែល បានទទួល​ការអប់រំ​នេះ​ដោយផ្ទាល់​ខ្លួន​របស់​ពួកគេ ថ្មីៗ​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បង្កើត​កម្មវិធី​អប់រំ​ផ្លូវភេទ ទូលំទូលាយ​ដែលមាន លក្ខណៈ​ងាយ ស្រួល​យល់​។ ការងារ​ដែល​ត្រូវធ្វើ​បន្ត គឺ​ធានាថា គោលនយោបាយ​នេះ​មាន ធនធាន​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​ឱ្យបាន​ទូលំទូលាយ​។​
​ ​
​ប្រទេស​កម្ពុ​ជាមាន​វឌ្ឍន​ភាព គួរឱ្យកត់សម្គាល់​ក្នុងការ​ពង្រីក វិសាលភាព​នៃ​ការទទួលបាន​សេវា អប់រំ និង​អភិវឌ្ឍន៍​កុមារ​តូច​តាមរយៈ​ប្រព័ន្ធ​អប់រំ ប៉ុន្តែ​ទាមទារ​ឱ្យមាន​ការ សិក្សា និង​វិនិយោគ បន្ថែម​លើ​គំរូ ផ្តល់​សេវា​អប់រំ និង​អភិវឌ្ឍន៍​កុមារ​តូច រួមបញ្ចូល​គ្នា​ដែលមាន​ប្រសិទ្ធភាព​។​
​ ​
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ យើង​មានឱកាស​ក្នុងការ​សម្របសម្រួល និង​ផ្តល់​អាទិភាព​ដល់ វិធីសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ដោះ ស្រាយ​វិបត្តិ​នេះ​បាន​ច្រើនជាង​មុន ហើយ​អង្គការ Save the Children សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​ជួយ​ធានាថា កុមារ​វ័យ​ជំទង់​ទាំងអស់​ទទួល បានការ​អប់រំ​គ្រប់គ្រាន់​អំពី​ផ្លូវភេទ និង សុខភាព​បន្ត​ពូជ ហើយ​កុមារី​វ័យ​ជំទង់​មិនត្រូវ​បាន​បង្ខំ​ឱ្យ រៀបការ​ឬ​ក្លាយជា ម្តាយ​មុននឹង​ពួកគេ​ទទួលបាន​ព័ត៌មាន​ទាំងនេះ ហើយ​ត្រៀមខ្លួន ជាស្រេច​ទាំង ផ្នែក​ផ្លូវកាយ និង​ផ្លូវចិត្ត បើ​ពួកគេ​ចង់ ជ្រើសរើស​ផ្លូវ​នោះ​ដោយ​ខ្លួនឯង​។​
​ ​
​យើង​ក៏​សូម​អំពាវនាវ​ដល់ រដ្ឋាភិបាល​ផ្តល់​ការវិនិយោគ​លើ​ការ ចិញ្ចឹម​បីបាច់​ថែរក្សា​ដល់​កុមារ​គ្រប់រូប ចាប់តាំងពី​ការចាប់បដិសន្ធិ​រហូត​ដល់​កុមារភាព និង​អ្នក​ថែទាំ​កុមារ រួមទាំង​អ្នករស់នៅ​តំបន់​ជនបទ ដាច់ស្រយាល និង​តំបន់​ដែល​ពិបាក​ទៅដល់​។ កិច្ច ប្រឹងប្រែង​ទាំងនេះ​នឹង​ជួយ​ដល់​ឪពុក ម្តាយ​គ្រប់​វ័យ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ឱ្យមាន​លទ្ធភាព​ផ្តល់នូវ​ការ ចិញ្ចឹម​បីបាច់​ចាំបាច់​សម្រាប់ ការរីកលូតលាស់​ល្អ​របស់​កុមារ និង​ធានាថា កុមារ​កម្ពុជា​អាច​រីកលូតលាស់​រួមគ្នា​ចៀសវាង​ការ ផាត់​ចេញពី​សង្គម ហើយ ឱ្យ​ពួកគេ​ក្លាយជា​ធនធាន​មាន​ប្រយោជន៍ សម្រាប់​សង្គមជាតិ ៕ ​ដោយ​: លោកស្រី​អេ​លីហ្សា បេ​ត​ភៀស នាយិកា​ប្រចាំ​ប្រទេស អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា​