ការ​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក្នុងការ​រៀបចំម​ណ្ឌ​ល​បោះឆ្នោត​ឡើងវិញ​បង្កឱ្យមាន​កំហឹង​

1079
ចែករម្លែក

ប្រជាជន​ម៉ាឡេស៊ី​រាប់រយ​នាក់​បានធ្វើ​បាតុកម្ម​តវ៉ា​នៅ​ថ្ងៃ​ពុធ​ទី​២៨​ខែមីនា​ប្រឆាំង​ការ​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​កំណត់ព្រំដែន​នៃ​ការបោះឆ្នោត គឺ​មណ្ឌលបោះឆ្នោត ខណៈដែល​ការបោះឆ្នោត កំពុង​ខិតជិត​មកដល់ ហើយ​ផែនការ​រៀបចំ​មណ្ឌលបោះឆ្នោត​នេះ ត្រូវ​​បាន​រិះគន់ ដោយ​ក្រុម​អ្នកប្រឆាំង ថា​ជាការ​ប៉ុនប៉ង “​លួច​បន្លំ​សន្លឹកឆ្នោត​” ។​

​ការបោះឆ្នោត​នេះ ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀតហើយ​នាយករដ្ឋមន្ត្រី លោក ណា​ជីប រ៉ា​ហ្សា​ក់​ (Najib Razak) កំពុង​ខំប្រឹងប្រែង​ដើម្បី​រក្សា​អំណាច​នៃ​ការគ្រប់គ្រង​ក្រុមចម្រុះ​ដែល​កំពុង​កាន់អំណាចរ​ប​ស់លោក ទោះបី​ជាមាន​​ការ​ចោទ ប្រកាន់​ថា​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​លួច​ពី​មូលនិធិ​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​បង្កើតឡើង​ដោយ​លោក​ក៏ដោយ​។​

​ច្បាប់បោះឆ្នោត​តាម​មណ្ឌលបោះឆ្នោត​នេះ ត្រូវ​បានគ្រោង​នឹងដាក់​ទៅ​សភា​នៅ​ថ្ងៃ​ពុធ​នេះ គឺ ២​ថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​បានស្នើ​ច្បាប់​​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង “​ព័ត៌មាន​ក្លែងក្លាយ​” ដែល​អាចឱ្យ​ដាក់ទោស​ឱ្យ​ជាប់គុក​១០​ឆ្នាំ​។​

​ក្រុម​អាជ្ញាធ​រៀបចំ​ការបោះឆ្នោត​និយាយថា ការ​បែក​ចែក​មណ្ឌល​ជាថ្មី​នេះ​គឺជា​ការអនុវត្ត​ជាធម្មតា​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អំពី​ការផ្លាស់​​ប្តូរ​ប្រជាសាស្ត្រ​៕ដោយ៖សុខា/sn

#