ការ​គេង​ច្រើនពេក​ធ្វើឱ្យ​កើន​ហានិភ័យ​ស្ត្រូ​ក​ឡើងដល់​៥៦​ភាគរយ​

1354
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​មួយ​របស់ អង់គ្លេស​បញ្ជាក់ថា មនុស្ស​ម្នាក់​អាចធ្វើឱ្យ​ខ្លួនឯង​កើន​៤៩​ភាគរយ នូវ ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​, និង​៥៦​ភាគរយ នូវ​ហានិភ័យ​ស្ត្រូ​ក​… ប្រសិនបើ​គេ​គេង​ច្រើន ជាង​១០​ម៉ោង​ក្នុង​មួយថ្ងៃ ។​
​ ​
​ដើម្បី​ឈានដល់​ការសន្និដ្ឋាន ខាងលើ​ក្រុម​ស្រាវជ្រាវ​បាន​ប្រើប្រាស់ ទិន្នន័យ​អំពី​សុខភាព និង​ទម្លាប់​ការ​គេង​របស់​មនុស្ស​ជាង​៣​លាន​នាក់ ។​
​ ​
​លទ្ធផល​បង្ហាញថា ការ​គេង ច្រើន​មាន​គ្រោះថ្នាក់​ជាង​ការ​គេង​មិន គ្រប់គ្រាន់ និង​អាច​នាំ​ដល់ ផលវិបាក​គួរ ឱ្យ​ខ្លាច​បំផុត ដូចជា​ស្ត្រូ​ក ឬ ធ្វើទុក្ខ​បេះដូង ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ការ​គេង​ច្រើនជាង​១០​ម៉ោង​ក្នុង​មួយថ្ងៃ អាចធ្វើឱ្យ​ច្របូកច្របល់ ការផលិត​សារ ជាតិគីមី​ក្នុង​ខួរក្បាល​ដូចជា Serotonin ឬ dopamine, អាច​នាំ​ដល់​ជំងឺ​ធ្លាក់ទឹក ចិត្ត ។ ក្រៅពីនេះ អ្នក​គេង​ច្រើន​តែង​ត្រូវ​ខ្សោយ​សាច់ដុំ​, ឈឺ​ខ្នង​, ឈឺសន្លាក់ ។ នាឡិកា​ជីវសាស្ត្រ របស់​អ្នក​ទាំងនេះ ក៏ត្រូវ​អាក់​, ច្របូកច្របល់​, ទប់ស្កាត់​រាល យន្តការ​ក្នុង​សរីរាង្គ​មាន​សកម្មភាព ច្បាស់លាស់ ។​
​ ​
​អ្នក​គេង​មិន​គ្រប់គ្រាន់ (​ក្រោម ៧ ម៉ោង ក្នុង​មួយថ្ងៃ​) មុននេះ​ត្រូវ​បានការ ស្រាវជ្រាវ​ជាច្រើន បញ្ជាក់ថា ក៏​កើន ហានិភ័យ​ឆាប់​ស្លាប់​ដោយសារ​ស្ត្រូ​ក ឬ ជំងឺ​បេះដូង តែ​ប្រសិន​យកមក​ប្រៀប ធៀប​នឹង​ក្រុម​គេង​លើស​១០​ម៉ោង នោះ ផលវិបាក​នៅ​គ្រាន់បើ​ជាង​, ព្រោះ​ការ​គេង​ច្រើន​មាន ហានិភ័យ​ឆាប់​ស្លាប់​ខ្ពស់ ជាង​ការ​គេង​មិន​គ្រប់​ដល់​ទៅ​៣០ ភាគរយ ។​
​ ​
​មុន​នោះ​, ការស្រាវជ្រាវ​មួយ​របស់​សកល​វិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល នៅ​កូរ៉េខាងត្បូង​ដែល​ចុះផ្សាយ លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​សាធារណៈ​មួយ ក៏​បញ្ជាក់ថា ការ​គេង​ច្រើនជាង​១០ ម៉ោង​ក្នុង​មួយថ្ងៃ ធ្វើឱ្យ​កើន​ហានិភ័យ ឆាប់​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​, ស្ត្រូ​ក និង​ទឹកនោមផ្អែម​ឡើងដល់​៤០​ភាគរយ ចំពោះ​ស្ត្រី​និង​១២​ភាគរយ​ចំពោះ​បុរស ៕ ប្រែ​សម្រួល​: រតនៈ