ការ​គេង​តែង​រំខាន​ដោយសារតែ​សំឡេង​គួរ​ធ្វើ​ម៉េច​ទៅ​?

1857
ចែករម្លែក

ទោះបីជា​ពេលដែល​អ្នក​គេង ហើយ​ខួរក្បាល​នឹង​បន្ត​ស្តាប់ឮ ហើយក៏​បញ្ជូន​សំឡេង​ដើម្បីឱ្យ អ្នកដឹង​។ សំឡេង​អាចធ្វើឱ្យ​អ្នក​ភ្ញាក់​ពី​គេង និង ស្ថិតក្នុង​ដំណាក់កាល​ខុសៗ​គ្នា​ជាច្រើន នៃ​ការ​គេង និង​ធ្វើឱ្យ​ផ្លាស់ប្តូរ​ដល់ ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​ទៀត​។​

​រឿងនេះ​ទំនងជា​ថា សំឡេង​នឹង​ប៉ះពាល់​ដល់​ការ​គេង​ក្នុងពេល​ដំណាក់កាល​ភ្លាមៗ​នៃ​ការ​គេង ហើយ​។ វា​ត្រូវបាន​គេ​បង្ហាញថា មនុស្ស​យើង​ទំនងជា ងាយ​នឹង​ភ្ញាក់​ណាស់​បើសិនជា​សំឡេង មួយ​គឺជា​សំឡេង​ស​ង្គោះ​អារម្មណ៍​ដូចជា សំឡេង​ក្មេង​យំ ដែល​ផ្ទុយគ្នា​នឹង​សំឡេង​ស្រមុក​។​
​ ​
​ខាងក្រោម​នេះ​គឺជា​គន្លឹះ​តិច តួច​មួយ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្ការ​សំឡេង​រំខាន​ដល់​ការ​គេង របស់​អ្នក​បានៈ​

​សំឡេង​ស​ប្រហែលជា​អាច ជួយ​បិទបាំង​ការរំខាន​ណាមួយ​ដែល ធ្វើឱ្យ​អ្នក​ភ្ញាក់​ពី​គេង​បាន​។ សំឡេង ស​នេះ​អាច​ចេញពី​ម៉ាស៊ីនត្រជាក់ ឬ កង្ហារ ។​
​ ​
​បើសិនជា​អ្នករស់នៅ​ក្បែរ ព្រលានយន្តហោះ ឬ​ផ្លូវ​ដែល​មមាញឹក​ច្រើន​ចូរ​ប្រើប្រាស់​សំឡេង​ស ដើម្បី​បន្ថយ​ឱកាស​នៃ​ការ​ភ្ញាក់​ពី​គេង​នៅ ពេលយប់​បាន​ចូរ​បិទ​ទូរទស្សន៍​ជានិច្ច នៅពេល​អ្នក​ចូលគេង​។ ទូរទស្សន៍​គឺ អាច​បង្កើតជា​សំឡេង​ដែល​ប្រែប្រួល ច្រើន​ហើយក៏​រំខាន​ដល់​ការ​គេង​បានដែរ ៕ ដោយ​: health.com.kh​