ការ​គ្មាន​ជើងហោះហើរ​ត្រង់ ជា​ឧបសគ្គ​សម្រាប់​ការជំរុញ​ទេសចរ​

1669
ចែករម្លែក
  • 13
    Shares

​ដោយ​: សុផល / សៀមរាប​: អ្នក​ប្រកប​របរ​ទទួលទាន​លើ​វិស័យ​ទេសចរ បង់​ក្លា​ដេ​ស និង​ឥណ្ឌូនេស៊ី បាន​លើកឡើងថា «​ការ​គ្មាន​ជើងហោះហើរ​ត្រង់​ជា​ឧបសគ្គ​ចម្បង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរ និង​ការបង្កើន​ចំនួន​ទេសចរ​»​។​

បង់​ក្លា​ដេ​ស​និង​ឥណ្ឌូនេស៊ី បាន​លើកឡើងថា​«​ការ​គ្មាន​ជើងហោះហើរ​ត្រង់​ជា​ឧបសគ្គ​ចម្បង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរ និង ការបង្កើន​ចំនួន​ទេសចរ​(​រូប សុផល​)

​លោក តូ​ហ្វី​ក រ៉ា​ម៉ាន់ (Taufiq Rahman) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទេសចរណ៍ JOURNEY PLUS នៃ​ប្រទេស​បង់​ក្លា​ដែ​ស ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​លើក​ទី​១ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣ ខែ កញ្ញា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សុខា​ល័យ បានឱ្យដឹងថា «​កម្ពុជា​និង​បង់​ក្លា​ដែ​ស ពុំទាន់​មានការ​ហោះហើរ​ត្រង់​នៅឡើយ​ទេ ដូច្នេះ​វា​ជា​ឧបសគ្គ​មួយ​សម្រាប់​ជំរុញ​កំណើន​ទេសចរ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ពី​បង់​ក្លា​ដែ​សមក​កម្ពុជា​»​។​

​លោក​បានលើកឡើង​ទៀតថា ក្រៅពី​គ្មាន​ការហោះហើរ​ត្រង់​ពី​បង់​ក្លា​ដែ​សមក​កម្ពុជា ទេសចរ​បង់​ក្លា​ដែ​ស​ក៏មាន​ការលំបាក​ក្នុង​ការសុំ​ទិដ្ឋាការ​ផងដែរ​។ ដើម្បី​មកដល់​កម្ពុជា​ត្រូវ​ឆ្លងកាត់​បាងកក ប្រទេស​ថៃ ឬ​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

បង់​ក្លា​ដេ​ស​និង​ឥណ្ឌូនេស៊ី បាន​លើកឡើងថា​«​ការ​គ្មាន​ជើងហោះហើរ​ត្រង់​ជា​ឧបសគ្គ​ចម្បង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរ និង ការបង្កើន​ចំនួន​ទេសចរ​(​រូប សុផល​)

​លោក តាស់​លីម អាមីន​(Taslim Amin) នាយក​សមាគម​ប្រតិបត្តិ​ករ​ទេសចរ​បង់​ក្លា​ដែ​ស បាន​មានប្រសាសន៍​ស្នើ​ដល់​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា​-​បង់​ក្លា​ដែ​ស ជួយ​ជំរុញឱ្យមាន​ការហោះ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។ ប្រសិនបើ​មានការ​ហោះ​ត្រង់ ទេសចរ​បង់​ក្លា​ដែ​ស អាច​នឹង​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន​។​

​តំណាង​ប្រតិភូ​ឥណ្ឌូនេស៊ី ដែល​បាន​ចូលរួម វេទិកា​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​នៅ​សៀមរាប​ដែរនោះ បានឱ្យដឹងថា ឥ​ណ្ដូ​នេ​ស៊ី និង​កម្ពុជា ពុំទាន់​មាន​ជើងហោះហើរ​ត្រង់​ហើយ​ការ​គ្មាន​ជើងហោះហើរ​ផ្ទាល់​នេះ ជា​ឧបសគ្គ​មួយ​ក្នុងការ​ជំរុញ​កំណើន​ភ្ញៀវទេសចរ ជាពិសេស​ទេសចរ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​។ លោក​រំពឹងថា នឹងមាន​ការហោះ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​៕

#