ការ​គ្របដណ្តប់​សុខ​ភាពជា​សកលៈ​សម្រាប់​មនុស្ស​គ្រប់គ្នា​គ្រប់​ទីកន្លែង​

2681
ចែករម្លែក

(​ភ្នំពេញ)​៖ បើ​អ្នក​ឬ​សមាជិក គ្រួសារ​អ្នកមាន​ករណី​គាំងបេះដូង ឬ គ្រោះថ្នាក់​ចរាចរ ឬ​កើត​ជំងឺ​ទឹកនោម ផ្អែម​នោះ តើ​អ្នក​អាចមាន​លទ្ធភាព ទទួលបាន​ការថែទាំ​សុខភាព​ដែល​អ្នក ត្រូវការ​ដែរឬទេ​?

​រហូតដល់​ទៅ​ពាក់កណ្តាល​នៃ ប្រជាជន​ពិភពលោក​សរុប​មិន​ទទួលបាន​នូវ​សេវា​ថែទាំ​សុខភាព មូលដ្ឋាន នោះទេ ហើយ​ប្រជាជន​ជាង​១០០​លាន នាក់​បាន​ធ្លាក់ខ្លួន​ក្នុង​ភាពក្រីក្រ កម្រិត ខ្លាំង​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ពួក គេ​មិនអាច​មានលទ្ធភាព​បង់ថ្លៃ​បាន​លើ ការចំណាយ នៃ​ការថែទាំ សុខភាព ។​
​ ​
​ប្រទេស​កម្ពុជា​ត្រូវ​បានទទួល ស្គាល់​ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល សម្រេចបាន លទ្ធផល​គួរឱ្យកត់សម្គាល់​ក្នុង​ទសវត្សរ៍ ថ្មីៗ​នេះ ទៅលើ​ការលើកកម្ពស់​សុខភាព មាតា​និង​ទារក​ការធានាបាន​នូវ​ការ ផ្តល់​ការព្យាបាល​ដល់​ជាង​៨០​ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ អេដស៍​/​ជំងឺអេដស៍ និង​ការពង្រីក​ការ​គ្របដណ្តប់​នូវ​ការ ចាក់​ថ្នាំ​បង្ការ ។ ប៉ុន្តែ​បច្ចុប្បន្ននេះ រាជ​​រដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ ថ្មី​មួយ ថែមទៀត​ប្រកបដោយ​មហិច្ឆតា ក្នុងការ ធានាបាន​នូវ​លទ្ធភាព​ទទួលបាន​នូវ​សេវា ថែទាំ​សុខភាព​ដែលមាន គុណភាព តម្លៃ​សមរម្យ និង​អាច​ទទួលយកបាន សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប ។ ពាក្យ បច្ចេកទេស​សម្រាប់ ចក្ខុវិស័យ​ថ្មី​នេះ​គឺ “​ការ​គ្របដណ្តប់ សុខភាព​ជាស​កល​”​។​
​ ​
​អង្គការ​សុខភាព​ពិភពលោក (WHO) ត្រូវបាន​បង្កើតឡើង​៧០​ឆ្នាំមុន នៅ​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​១៩៤៨​។ ជា រៀងរាល់ឆ្នាំ​ថ្ងៃនេះ​ត្រូវបាន​ប្រារឰឡើង នៅ​ជុំវិញ​ពិភពលោក​ដោយ​ប្រទេស​ជា សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក​ក្រោម​ឈ្មោះថា “​ទិវា​សុខភាព ពិភពលោក​”​។ដើម្បី​ជាការ​ឆ្លុះបញ្ចាំង​ពីសារ ប្រយោជន៍​នៃ​ទិវា​នេះ ប្រធានបទ​នៃ​ទិវា​សុខភាព​ពិភព​ឆ្នាំនេះ គឺ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ។​
​ ​
​ហេតុអ្វី​? បើទោះបីជា​សុខភាព របស់​ប្រជាជន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​មាន​ភាពប្រសើ​រ ឡើង​ក៏ដោយ ក៏​មនុស្ស​ជាច្រើន​នៅតែ​ប្រឈម​នឹង ការធ្លាក់​ខ្លួន​ក្រីក្រ​ដោយសារតែ​ជំងឺ​។ មាន​គម្លាត​ជាច្រើន​ក្នុងការ​ស្វែងរក ការថែទាំ​សុខភាព ដែល​មិនអាច​ទទួល យកបាន ។ ទោះបីជា​ប្រជាពលរដ្ឋ​មាន កង្វះ​ថវិកា លំនៅស្ថាន​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន​សុខាភិបាល កង្វះ​ការយល់ដឹង ឬ​ទទួលរង​ការរើសអើង​ក៏ដោយ យើង ត្រូវតែ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ដែល​រារាំង​ប្រជាជន​ពី​ការទទួលបាន សេវា​ថែទាំ​សុខភាព​ដែល​ពួកគេ​ត្រូវការ​។
​ ​
​ការ​គ្របដណ្តប់​សុខ​ភាពជា សកល​មានន័យថា ដោះស្រាយ​បញ្ហា ប្រឈម​ទាំងនេះ ដើម្បីឱ្យ​ប្រជាជន​ទាំង អស់​អាច​ទទួលបាន​នូវ​សេវា​សុខភាព ដែលមាន​គុណភាព​ល្អ និង​ទទួលបាន ឱសថ​ដែល​ពួកគេ​ត្រូវការ​ដោយ​មិន មានការ​ប៉ះពាល់​ដល់​ប​ញ្ហា​សេដ្ឋកិច្ច សម្រាប់​មនុស្ស​គ្រប់​ប្រភេទ​មកពី​គ្រប់ ទីកន្លែង និង​ការទទួលបាន​សេវា​ដោយ គ្មាន​ការរើសអើង ។ យើង​ត្រូវការ ការ ថែទាំ​ដែល​លើកកម្ពស់​សុខភាព​និង បង្ការ​ជំងឺ ហើយ​យើង​ក៏ត្រូវ​ការ ការ ថែទាំ​ដែល​ល្អប្រសើរ​សម្រាប់​ប្រជាជន ដែល​កំពុងមាន​បញ្ហា​សុខភាព​ផងដែរ​។ ដើម្បី​សម្រេច បានការ​គ្របដណ្តប់​សុខ​-​ភាពជា​សកល​យើង​ត្រូវតែ​ដោះស្រាយ ទាំង​បញ្ហា​ជំងឺឆ្លង និង​ជំងឺមិនឆ្លង ។​

​ការផ្តួចផ្តើម​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល ជា​កត្តា​សំខាន់​ដើម្បី​ជំរុញ​ដល់​ការ​គ្របដណ្តប់ សុខភាព​ជាស​កល​នៅក្នុង ប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​សម្រេច បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ និរន្តរភាព ក្នុងនោះ​ការ​គ្របដណ្តប់ សុខភាព​ជាស​កល គឺជា​គោលដៅ សំខាន់​មួយ ។ ផ្អែកលើ​មូលដ្ឋាន​ដែលមាន​ស្រាប់​នៃ​កម្មវិធី មូលនិធិ​សមធម៌ សុខាភិបាល​ពង្រីក​ការ​គាំពារ​ហិរញ្ញវត្ថុ ដល់​ប្រជាជន​ក្រីក្រ​គ្រប់រូប​ក្នុងការ ទទួលបាន​សេវា​សុខភាព​ដោយ​គ្មាន ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ពួកគេ ។
​គំនិត​ផ្តួចផ្តើម​ក៏​កំពុង​បន្ត ដើម្បី​កែលម្អ គុណភាព​នៃ​ការថែទាំ​និង​ពង្រីក​ការផ្តល់សេវា​សម្រាប់ ជំងឺមិនឆ្លង​ដូចជា​ជំងឺ​លើស សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម ។ សន្និបាត​សុខាភិបាល​ជាតិ​ថ្មីៗ នេះ​បាន គូសបញ្ជាក់​ពី​ការធានារ៉ាប់រង សុខភាព សង្គម និង​គុណភាព​នៃ​ការ ថែទាំ​។​
​ ​
​ប្រជាជន​កម្ពុជា​គ្រប់រូប​មាន​តួនាទី​ចូលរួម​អភិវឌ្ឍន៍​សេវា​សុខាភិបាល​ដើម្បី​ឆ្ពោះទៅរក ការ​គ្របដណ្តប់ សុខ​ភាពជា​សកល​តាម​រយៈ​ការកសាង និង​ការប្រើប្រាស់​សេវា​សុខាភិបាល និង​តាមរយៈ​ការរួមចំណែក​ដល់ កំណើនសេដ្ឋកិច្ច​ដែល​ត្រូវការ​ដើម្បី​គាំទ្រ​ដល់​សមត្ថភាព របស់​ប្រទេស កម្ពុជា​ក្នុង​ការផ្តល់សេវា​សុខភាព សម្រាប់​ប្រជាជន​គ្រប់រូប ។ ប៉ុន្តែ​ការ គ្របដណ្តប់​សុខភាព​ជាស​កល​ក៏​ជា​ផ្នែក មួយ​ចូលរួម​ក្នុងការ​វិនិយោគ​ដើម្បី​ធានា​ដល់​កំណើន សេដ្ឋកិច្ច​រយៈពេល វែង​ចូលរួម​ការកាត់បន្ថយ​ភាពក្រីក្រ ជួយ​ដល់​ការលូតលាស់​របស់​កុមារ និង​ផ្តល់ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ឱកាស ដើម្បី​សម្រេចបាន​សក្តានុពលរ​បស់​ខ្លួន​។ ​ដូច្នេះ​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខ​ភាពជា​សកល​ត្រូវ តែ​ជា​ចំណុច​សំខាន់ នៃ​របៀបវារៈ​នៃ​ការអភិវឌ្ឍ ហើយ​ទាមទារ​ឱ្យមាន​ការ ចូលរួម​ពី​គ្រប់​វិស័យ​ទាំងអស់​មិន​ត្រឹម តែ​វិស័យ​សុខាភិបាល​ប៉ុ​ន្នោះ​ទេ ។

​ក្នុងនាម​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ទិវា​សុខភាព​ពិភពលោក​នេះ​យើង​ប្តេជ្ញា​បន្ត​កិច្ចសហការ យូរអង្វែង របស់​យើង​ជាមួយ​រាជរដ្ឋាភិបាល និង ប្រជាជន​កម្ពុជា ដើម្បី​លើកកម្ពស់ សុខភាព និង​សុខុមាលភាព​របស់​ពួកគេ ។ យើង​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹង ប្រែង​ទ្វេដង​ដើម្បី​គាំទ្រ ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ការធានា​សុខភាព​ជាស​កល និង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​និរន្តរភាព​ផ្នែក​សុខា​ភិ​បាល ដើម្បី​រួមចំណែក​ដល់​ប្រទេស​កម្ពុជា​ឱ្យក្លាយ​ជា ប្រទេស​ដែលមាន​សុវត្ថិភាព និង​មាន​ភាពរុងរឿង​ជាង​មុន សម្រាប់​ប្រជាជន​គ្រប់រូប ៕ ដោយៈ បណ្ឌិត Yunguo Liu តំណាង​អង្គការ​សុខភាព​ពិភព លោក​នៃ​ប្រទេស​កម្ពុជា​