ការ​ត្រឡប់មកវិញ​របស់​ក្រុមកីឡា​កាយ​វប្បកម្ម​

174

(​ភ្នំពេញ​)៖​កីឡា​កាយ​វប្បកម្ម​(Body Building)​កម្ពុជា​ដែល​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​(Ulan Bator)​ប្រទេស​ម៉ុង​ហ្គោ​លី​នោះបាន​ត្រឡប់មក​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១១​តុលា ។​
​ ​
​លោក​ថោង ខុន​ប្រមុខ​អូឡាំពិក​កម្ពុជា លោក​ប៊ូ ជុំ​សេរី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង ថ្នាក់ដឹកនាំ​កីឡា​ជាន់ខ្ពស់​​របស់​កម្ពុជា​បាន​ទៅ​ស្វាគមន៍​ចំពោះ​ការវិលត្រឡប់​នេះ​ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។​
​ ​
​កីឡាករ​កម្ពុជា​ទាំង ៣​រូប​សុទ្ធតែ​ដណ្ដើមបាន​មេដាយ​គ្រប់ៗ​គ្នា​គឺ​កីឡាករ​សំបូរ ណាន​ដណ្ដើមបាន​មេដាយមាស​១​គ្រឿង កីឡាករ​តឹក ប៊ុន​រី​ ដណ្ដើមបាន​មេដាយប្រាក់​១​គ្រឿង និង​កីឡាករ​ណុំ សុ​បិ​ន្ត​ដណ្ដើមបាន​មេដាយសំរិទ្ធ​មួយគ្រឿង​។​គួរ​បញ្ជាក់ថា​ការប្រកួត​បានចាប់ផ្ដើម​​ពីថ្ងៃ​ទី​២​ដល់​៩​ខែតុលា ។​
​ ​
​ជ័យលាភី​របស់​កម្ពុជា​ត្រូវបាន​នាំមុខ​ដោយ​រថយន្ដ​សឺ​រ៉ែ​ន និង​ម៉ូតូ ស អម​ចំនួន​១២​គ្រឿង​ដង្ហែរ​តាម​បណ្ដា ផ្លូវ​សំខាន់ៗ​មួយចំនួន​​ក្នុង​រាជធានី​ភ្នំពេញ​មុននឹង​បញ្ចប់​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​៕ ដោយ​:​រ៉ូ​ហ្សា​/sn

​ទិដ្ឋភាព​ស្វាគមន៍​ចំពោះ​ជ័យលាភី​កាយ​វប្បកម្ម​កម្ពុជា​