ការ​ថើប​អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍​នៅ World Cup ក្លាយជា​ប្រធានបទ​ក្តៅគគុក​នៅ​ចិន​

1174
ចែករម្លែក

បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ក្នុងប្រទេស​ចិន កំពុងតែ​ជជែក​វែកញែក​យ៉ាង ក្តៅគគុក​រក​ខុសត្រូវ​ថា តើ​បុរស​អ្នកយកព័ត៌មាន​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​ដែល​ត្រូវ​ស្រីៗ អ្នកគាំទ្រ​បាល់ទាត់​ចាប់​ថើប​អំឡុង​ពេលធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី World Cup គឺជា “​ការ​បៀតបៀន​ផ្លូវភេទ​” ឬ​យ៉ាងណា​។

​នេះ​ជា​ករណី​ចុងក្រោយ នៃ​ភាពចម្រូងចម្រាស​ជុំវិញ​ការប្រកាន់​ភេទ​ដែល​ពាក់ព័ន្ធ​អ្នកយកព័ត៌មាន នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ដ៏​កក្រើក​នេះ​។​

​តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​នេះ​បង្ហាញ​ពី​ទិដ្ឋភាព​លោក ជឺ​ន ក្វាង​យេ​អ៊ូ​ល (Jeon Gwang-ryeol) អ្នកធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ឱ្យ​ទូរទស្សន៍​កូរ៉េ MBN ត្រូវបាន​នារី​គាំទ្រ​រុស្ស៊ី ២ នាក់​ចាប់ ថើប​ថ្ពាល់​អំឡុងពេល​ធ្វើការ​ផ្សាយ​នៅ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៨ ខែមិថុនា នេះ​បើ​យោង តាម​ទូរទស្សន៍ BBC បាន​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ កក្កដា​។​

​អ្នកធ្វើ​សេចក្តី​ការណ៍​ព័ត៌មាន​រូបនេះ បាន​ព្យាយាម​ទប់​សំណើច​ពី​ការ​ត្រូវ​ស្រីៗ​ថើប ប៉ុន្តែ​លោក ទប់​មិន​ជាប់​ដោយសារតែ​ភាព​ខ្មាសអៀន​។

​ហេតុការណ៍​នេះ បាន​កើតឡើង​ក្រោយពី​ស្ត្រី​អ្នកធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​មួយចំនួន​ត្រូវ បាន​បុរសៗ​ចាប់​ថើប អំឡុង​ពេលធ្វើ​សេចក្តីរាយការណ៍​អំពី​ការណ៍​អំពី​ការប្រកួត World Cup ដែលមាន​មនុស្ស​ជាច្រើន​លាន​នាក់​កំពុង​ទស្សនា​ជុំវិញ​ពិភពលោក​នេះ​៕ ប្រែ​សម្រួល​: ខុម​