ការ​ទទួលទាន​កាហ្វេ​ពេល​មិនទាន់​ស្រស់ស្រូប​អាហារ​ព្រឹក​អ្នកនឹង​ទទួល​គ្រប់​គ្រោះថ្នាក់​បួន​សម្រាប់​សុខភាព​

341

មនុស្ស​ជាច្រើន​មាន​ទម្លាប់ ទទួលទាន​កាហ្វេ​ពេល​ពោះ​ទទេ នៅ ពេលព្រឹក ប៉ុន្តែ​ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យ ដឹងថា នេះ​ជា​ទម្លាប់​ដ៏​គ្រោះថ្នាក់​មួយ ។​
​ ​
​បំផ្លាញ​សង្វាក់​ជីវសាស្ត្រ​
​នរណា​ក៏​គិតថា ការ​ទទួលទាន​កាហ្វេ​នៅ​ព្រឹក​ព្រលឹម នឹង​ជួយ​ឱ្យ​ភ្លឺស្វាង​ជាង ប៉ុន្តែ​តាម​ពួក​អ្នកស្រាវជ្រាវ វា​នឹង​ធ្វើឱ្យ​នាឡិកា​ជីវសាស្ត្រ​ក្នុង​សរីរាង្គ​ត្រូវ​បំផ្លាញ ។​
​ ​
​ពេល​អ្នក​ភ្ញាក់​ពី​ដំណេក អ័​រ ម៉ូ​ន Cortisol មួយ​ប្រភេទ​នឹងត្រូវ​បាន បញ្ចោ​ញ​គ្រប់ ដើម្បី​ជួយ​អ្នក​ឱ្យ ភ្លឺស្វាង និង​ពោរពេញ​ដោយ​ថាមពល ។ ប៉ុន្តែ​ប្រសិន​អ្នក​ទទួលទាន​កាហ្វេ​ពេល​មិន ទាន់​បរិភោគ​អ្វី នឹងធ្វើ​ឱ្យ​ថយចុះ​ការ បញ្ចោ​ញ Cortisol ផ្តើម​ពី​នោះ នាឡិកា ជីវសាស្ត្រ​ត្រូវ​ច្របូកច្របល់ ហើយ​អ្នក នឹងមាន​អារម្មណ៍​ងងុយគេង និង​អស់ កម្លាំង​ជាង​ធម្មតា ។​
​ ​
​គ្រោះថ្នាក់​ក្រពះ​
​ពេល​កាហ្វេ​ត្រូវបាន​បញ្ចូល​ក្នុង​រាងកាយ​នោះ​ក្រពះ​នឹង​បញ្ចោ​ញ អាស៊ីត​ច្រើន ក្នុងពេលនោះ ប្រសិន​ក្រពះ ពុំទាន់​មាន​អាហារ ដើម្បី​រំលាយ បរិមាណ​អាស៊ីត​លើស​នេះ​នឹង​ត្រឡប់ មក​បំផ្លាញ​ស្រទាប់​ក្រពះ ធ្វើឱ្យ​ក្រពះ ងាយ​រលាក​ដំបៅ​។ រោគសញ្ញា​ទូទៅ ដែល​អ្នក​សម្គាល់​ដឹង​ពេលនេះ គឺ​ពិបាក​រំលាយ​អាហារ ភើ​ក្តៅ យូរៗ​ទៅនឹង​បណ្តាលឱ្យ​កើត​ជំងឺ​រលាក​ក្រពះ​គ្រោះថ្នាក់ និង​ពិបាក​ព្យាបាល ។​

​កើន​ការ​ខ្វាយខ្វល់​និង​អន្ទះសា​
​ទម្លាប់​ទទួលទាន​កាហ្វេ​ពេល​ពោះ​ទទេ អាចធ្វើឱ្យ​កើន​អារម្មណ៍​ខ្វាយខ្វល់ អន្ទះសា ឬ​ប្រតិកម្ម​ផ្សេងៗ រួមមាន​ទាំង ការប្រែប្រួល​អសកម្ម​អំ​ពី​ផ្លូវចិត្ត ។ មិន តែប៉ុណ្ណោះ ប្រសិន​ទទួលទាន​ច្រើនពេក ខាប់​ពេក​នៅ​ធ្វើឱ្យ​កើន​ចង្វាក់បេះដូង ពិបាក​ទ្រាំ និង​អន្ទះអន្ទែង​ក្នុង​ខ្លួន ។​
​ ​
ថយចុះ​លទ្ធភាព​ប្រមូលផ្តុំ​
​មិន​ត្រឹមតែ​បង្ក​អារម្មណ៍​ខ្វាយខ្វល់​កាហ្វេ​នៅ​ធ្វើឱ្យ​ថយចុះ​លទ្ធភាព ប្រមូលផ្តុំ ។ នោះ​គឺជា​មូលហេតុ​ដែល ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​យើង​មិន ត្រូវ​ទទួលទាន​កាហ្វេ​មុនពេល​ប្រឡង ទោះបី​ពោះ​បាន​ឆ្អែត​ឬ​កំពុង​ឃ្លាន ៕ ប្រែ​សម្រួល​: រតនៈ​