ការ​ទទួលទាន​កាហ្វេ ១ ទៅ ២ កែវ ក្នុង​១​ថ្ងៃ អាច​បញ្ជៀ​ស​ជំងឺ​ក្រឹ​ន​ថ្លើម​និង​មហារីក​ថ្លើម​

886
ចែករម្លែក

ថ្មីៗ​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​បានប្រកាស​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​អំពី​ឥទ្ធិពល​របស់​កាហ្វេ ក្នុងការ​បន្ថយ​អត្រា​កើត​ជំងឺ​ក្រឹ​ន​ថ្លើម និង​មហារីក​ថ្លើម ។​

​ពួក​អ្នកស្រាវជ្រាវ​នៅ​អាមេរិក បាន​រកឃើញថា ការ​ទទួលទាន​កាហ្វេ​១​កែវ ក្នុង​១​ថ្ងៃអាច​ បន្ថយ ២២% នៃ​អាត្រា​កើត​ជំងឺ​ក្រឹ​ន​ថ្លើម , ទប់ស្កាត់​ជំងឺថ្លើម​កកើត និង​រីកចម្រើន ។​

​អ្នកមាន​ជំងឺថ្លើម​រក្សា​ទម្លាប់​ទទួលទាន​កាហ្វេ នឹង​បន្ថយ​បាន​ពាក់កណ្តាល​រយៈពេល​ចូល​ពេទ្យ និង​ចំណាយ​ព្យាបាល​ប្រៀប​នឹង​មនុស្ស​ធម្មតា ។​

​ការស្រាវជ្រាវ​ថ្មី​បំផុត នៅ​ស៊ុយអែត ក៏បាន​បង្ហាញថា ទទួលទាន​កាហ្វេ​២​កែវ ក្នុង​១​ថ្ងៃ អាច​បន្ថយ បាន​ប្រមាណ​ជា ៤៣% នូវ​ហានិភ័យ​មហារីក​ថ្លើម ។​

​ប៉ុន្តែ ពួក​អ្នកជំនាញការ​ឲ្យ​ដឹងថា ទោះបី​កាហ្វេ​អាច​ថែទាំ​ល្អ​សម្រាប់​ថ្លើម តែ​ក៏​មិនគួរ​ទទួលទាន​ច្រើន ។ ព្រោះ​សារជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​អាច​ជំរុញ​ការបញ្ចេញ​កាល់ស្យូម​, អាច​ងាយ​បង្ក​ឲ្យ​ពុក​ឆ្អឹង ពិសេស​ចំពោះ​ស្ត្រី​ក្នុងដំណាក់កាល​អស់​រដូវ ។ ក្រៅពីនេះ កាហ្វេ​អ៊ី​ន​ជា​សារធាតុ​មួយ​ត្រូវ​បំប្លែង​តាមរយៈ​មុខងារ​ថ្លើម ហេតុនេះ ប្រសិន​មនុស្ស​មានមុខ​ងារ​ថ្លើម​ខ្សោយ ហើយ​ទទួលទាន​កាហ្វេ​ច្រើន ក៏​នឹងមាន​ឥទ្ធិពល​ដល់​មុខងារ​ថ្លើម ធ្វើ​ឲ្យ​វា​ធ្វើ​សកម្មភាព​លើស​ចំណុះ ។ ក្នុងករណីនេះ អាច​នាំ​ដល់​ហានិភ័យ​បង្ក​ជា​រោគសញ្ញា​ចង្វាក់បេះដូង​លោត​ញាប់​, សរសៃឈាម​កន្ត្រាក់ យារ​ច្រើន​, ពុល​សម្រាប់​សុខភាព ។​

​ទន្ទឹម​នោះ ស្ត្រី​មានគភ៌ ស្ត្រី​អាយុ​ច្រើន អ្នកមាន​បញ្ហា​ធ្ងន់ធ្ងរ​អំពី​ក្រពះ​, លើសឈាម​, ជំងឺ​សរសៃឈាម​បេះដូង​, ក្រឹ​ន​រឹង​សរសៃឈាម​, មហារីក និង​ខ្វះ​វីតាមីន B1 ក៏​មិនត្រូវ​ទទួលទាន​កាហ្វេ ដែរ​៕ ប្រែ​សម្រួលៈ រតនៈ​

#