ការ​ទម្លាប់​បរិភោគ​បាយ​តិចពេក អ្នកនឹង​ឆាប់​ស្លាប់​!

1068
ចែករម្លែក

ការស្រាវជ្រាវ​ថ្មី​របស់​អាមេរិក​បាន ព្រមាន​ថា របប​ទទួលទាន ដែលមាន​ការ​បូ​ហ៊ី​ដ្រា​ត​តិចពេក គឺ​គ្រោះថ្នាក់​បំផុត ដូច្នេះ ចូរ​ធានា អាហារ​ឲ្យ​មាន ៥០% នៃ​កាបូ​ហ៊ី​ដ្រា​ត ក្នុង​របប​អាហារ ប្រសិន​អ្នក​មិន​ចង់​ស្លាប់​ឆាប់ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សាលា​វេជ្ជសាស្ត្រ នៃ​សកល​វិទ្យាល័យ​ហា​វ៉ាដ សហរដ្ឋ អាមេរិក និង​មន្ទីរពេទ្យ មួយ​បូ​ស្តុ​ន​សហរដ្ឋអាមេរិក​បាន​តាមដាន​មនុស្ស ១៥.៤២៨ នាក់ ក្នុង​រយៈពេល ២៥ ឆ្នាំ ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ខាងលើ ។ លទ្ធផល​បង្ហាញថា របប​ទទួលទាន​តិចជាង ៤០% ឬ ច្រើនជាង ៦៥% នៃ​កាបូ​ហ៊ី​ដ្រា​ត គឺ​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​របស់​មនុស្ស ។​

​ដើម្បី​ធានា​សុខភាព និង​អាយុ​វែង​, អ្នក​គួរ​រក្សា​ប្រមាណ​អត្រា​នេះ​ពី ៥០​ភាគរយ ទៅ ៥៥ ភាគរយ នៅ​កាបូ​ហ៊ី​ដ្រា​ត​នៅក្នុង​អាហារ​។ អាទិភាព​ប្រភព​កាបូ​ហ៊ី​ដ្រា​ត​ល្អៗ សម្រាប់​សុខភាព​ដូចជា​បាយ​, នំប៉័ង​, ប៉ា​ស្តា​, ដំឡូងបារាំង​… ។​

​ចំពោះ​ក្រុម​បរិភោគ កាបូ​ហ៊ី​ដ្រា​ត​តិច ហានិភ័យ​ឆាប់​ស្លាប់​នឹង​ថយចុះ ប្រសិន​គេ​ជំនួស​ផ្នែក​ម្សៅ​ខ្វះ​ដោយ​អាហារ​មាន​ប្រភពដើម​រុក្ខជាតិ ដូចជា​បន្លែ​, សណ្តែក និង​ពពួក​គ្រាប់ ។ អ្នក​ជំនួស​ផ្នែក​ម្សៅ​ខ្វះ ដោយ​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់ នឹង​ឆាប់​ស្លាប់​បំផុត ។​

​ចំពោះ​មនុស្ស​ម្នាក់​អាយុ ៥០ ឆ្នាំទៅ​ការ បរិភោគ ៥០ ទៅ ៥៥% នៃ​កាបូ​ហ៊ី​ដ្រា​ត ក្នុង​របប​អាហារ នោះគេ​អាច​រស់​ដល់​អាយុ​មធ្យម គឺ ៨៣ ឆ្នាំ ។ រឿងនេះ​មានន័យថា គេ​មាន​អាយុ​វែង​ជាង​មនុស្ស ៤ ឆ្នាំ ប្រៀប​នឹង​ក្រុម​បរិភោគ​ក្រោម ៣០%, ជាង ២, ៣ ឆ្នាំ ប្រៀប​នឹង​ក្រុម​បរិភោគ ៣០ ទៅ ៤០% និង​ជាង ១,១ ឆ្នាំ ប្រៀប​នឹង​ក្រុម​បរិភោគ​ច្រើន​ហួស (៦៥% ឡើង​) ។​

​លទ្ធផល​ស្រាវជ្រាវ​ខាងលើ ស្រប​នឹង​ដំបូន្មាន​ថ្មី​របស់​ស្ថាប័ន​សុខាភិបាល​សាធារណៈ​អង់គ្លេស ដែល​ចាត់ទុកថា កាបូ​ហ៊ី​ដ្រា​ត​ពី​ម្សៅ គួរ​ជា​សមាសធាតុ​សំខាន់​របស់​របប​អាហារ​ត្រឹមត្រូវ ។​

​មនុស្ស​ជាច្រើន​តែង​ទម្លាក់កំហុស​ឲ្យ​កាបូ​ហ៊ី​ដ្រា​ត​ថា បង្ក​ឲ្យ​ធាត់ និង​បញ្ហា​សុខភាព​ផ្សេងៗ ដោយសារ​លើស​ថាមពល ប៉ុន្តែ គន្លឹះ​នៅទីនេះ​គឺ​អ្នក​ត្រូវ​បរិភោគ​ក្នុង​បរិមាណ​ល្មម ៕ ប្រែ​សម្រួល​: រតនៈ​