ការ​ធាត់​ជ្រុល​អាច​នាំឱ្យ​ខូច​ថ្លើម​តាំងពី​អាយុ​៨​ឆ្នាំទៅ​

228

​យោងទៅតាម​ការព្រមាន​របស់ ការសិក្សា​ថ្មី​មួយ​បានឱ្យដឹងថា ការ​ធាត់​ជ្រុល​អាច​នាំឱ្យមាន ជំងឺថ្លើម​លើ​កុមារ តាំងពី​អាយុ​៨​ឆ្នាំ​មកម្ល៉េះ ។ ការសិក្សា រយៈពេល​វែង​មួយ​នេះ​បាន​សិក្សា​ទៅ លើ​កុមារ​ប្រមាណ​៦៣៥​នាក់​ក្នុង​តំបន់ Massachusetts បាន​រកឃើញថា ទំហំ ចង្កេះ ដែល​ធំៗ​លើ​កុមារ​អាយុ​៣​ឆ្នាំ​ធ្វើ ឱ្យ​ពួកគេ​បង្កើន​លក្ខណៈ​សម្គាល់​មួយ​នៃ​ការ​ប្រឈម​នឹង​ការ ខូចខាត​ថ្លើម​និង កើតជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន ដោយសារ​គ្រឿង​ស្រវឹង​នៅ​អាយុ​៨​ឆ្នាំ បាន ។
​ ​
​ការ​សម្គាល់​មួយ​នោះ ត្រូវបាន គេ​ហៅថា​ALT ។ នៅ​អាយុ​៨​ឆ្នាំ​២៣ ភាគរយ​នៃ​ក្មេងៗ ដែល​គេ​សិក្សា​មាន ការកើនឡើង​ចំនួន​នៃ​សារធាតុ ALT ក្នុង​ឈាម ។ ក្មេង​ដែលមាន​ចង្កេះ​ធំៗ នៅ​អាយុ​៣​ឆ្នាំ​និង​ក្មេង​ដែលមាន អាកា​រៈ​ធាត់​ជ្រុល​នៅ​ចន្លោះ​អាយុ​៣​ទៅ​៨​ឆ្នាំ​ទំនងជា​ងាយ នឹង​កើនឡើង​ចំនួន សារធាតុ ALT នៅ​អាយុ​៨​ឆ្នាំ​ណាស់​។

​យោងទៅតាម​ការសិក្សារ​បស់​សាកល វិទ្យាល័យ Columbia បានឱ្យដឹងថា ប្រហែល​៣៥ ភាគរយ​នៃ​ក្មេង​អាយុ​៨ ឆ្នាំ មានការ​កើនឡើង​សារធាតុ ALT ខណៈពេលដែល​ក្មេង​ទម្ងន់ ធម្មតា​កើន ឡើង​តែ​២០​ភាគរយ​ទេ ។ ការដែល កើនឡើង​ភាពធាត់​ជ្រុល​លើ​កុមារ​វា ក៏​ធ្វើឱ្យមាន​ការកើនឡើង​ជំងឺ​ខ្លាញ់ រុំ​ថ្លើម​ដែល​មិនមែន​ដោយសារ​គ្រឿង​ស្រវឹង​លើ​កុមារ​កាន់ តែ​ច្រើន​ដែរ ។ ឪពុកម្តាយ​ភាគច្រើន​ដឹងថា ភាពធាត់ ជ្រុល​អាច​នាំឱ្យ​កើតជា​ជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​ទី​២​និង​បញ្ហា​នៃ​ការរំលាយ អាហារ​ផ្សេងៗ​ទៀត ប៉ុន្តែ​វា​មិនសូវមាន​ការយល់ដឹង ច្រើន​ថា​កុមារ​ដែល​ធាត់ៗ អាច​នាំឱ្យមាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ​ឡើយ ។ ខណៈពេលដែល​ជំងឺ ខ្លាញ់​រុំ​ថ្លើម​មិន មែន​ជា​គ្រឿង​ស្រវឹង​ច្រើនតែ​មិន​បង្ក​ជា រោគសញ្ញា​តែ​វា​អាច​នាំឱ្យមាន​ជំងឺ​ក្រិន ថ្លើម​និង​មហារីក​ថ្លើម​បាន ។​

​គ្រូពេទ្យ​ខ្លះ​វាស់​កម្រិត ALT​លើ កុមារ​ដែល​ប្រឈមមុខ​ដោយ​ចាប់ផ្តើម ធ្វើ​នៅពេល​ពួកគេ អាយុ​ប្រហែល​១០ ឆ្នាំ​ប៉ុន្តែ​ការរកឃើញ​នេះ​មិនបាន​ធ្វើ ទៅលើ​ក្មេង​អាយុ​តិចៗ​ឡើយ​ក្នុងការ បង្ការ​ភាពធាត់​ជ្រុល និង​ផលវិបាក​នៃ ការ​រលាក​ថ្លើម ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ក្មេង និង​មនុស្ស​ធំ​ក្នុងការ​ទប់ ស្កាត់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម គឺ​សម្រក​ទម្ងន់ និង​កុំ​ញ៉ាំ​អាហារ​កៃ​ច្នៃ​ច្រើន តែ​ត្រូវ​ហាត់ ប្រាណ​ឱ្យបាន​ច្រើន​វិញ ៕ ដោយៈ health.com.kh