ការ​បង្កើតកូន​អាចធ្វើឱ្យ​កោសិកា​ស្ត្រី​ចាស់​អស់ ១១ ឆ្នាំ​

2082
ចែករម្លែក

​ការបង្កើត​កូន និង​ថែទាំ​កូន អាចធ្វើឱ្យ​កោសិកា​ស្ត្រី​ចាស់​អស់ ១១ ឆ្នាំ ប្រៀប​នឹង​កម្រិត​ធម្មតា ។​
​ ​
​ការស្រាវជ្រាវ​រកឃើញ​ថា ការ បង្កើតកូន​នឹង​បង្រួញ telomere កំណាត់​តូច​ចុងក្រោយ​របស់ ក្រូម៉ូសូម ។ Telomere វែង​ជាង​ជា​សញ្ញា​បង្ហាញថា ដំណើរការ​ចាស់​របស់​កោសិកា​នឹង ប្រព្រឹត្តទៅ​យឺត​ជាង​, អាយុ​វែង​ជាង ហើយ​សុខភាព​ទូទៅ​ល្អ​ជាង ។​
​ ​
​ក្នុងការ​ស្រាវជ្រាវ​ពួក​អ្នក វិទ្យាសាស្ត្រ​អាមេរិក បាន​វិភាគ ក្រូ​ម៉ូ​ស្យូ​ម និង​ទិន្នន័យ​សុខភាព​របស់ ស្ត្រី​ជាង ១.៥០០ នាក់ មាន​អាយុ​ពី ២០ ទៅ ៤៤ ឆ្នាំ ។ ក្នុងនោះ ៤៤៤ នាក់ ពុំទាន់​ដែលមាន​កូន ។​
​ ​
​លទ្ធផល​បង្ហាញថា ការបង្កើត កូន​អាចធ្វើឱ្យ telomere ខ្លី​អស់​៤,២ ភាគរយ ។ អត្រា​នេះ​ប្រហាក់ប្រហែល នឹង ១១ ឆ្នាំ ។
​ ​
​ក្រុម​ស្រាវជ្រាវ​មានជំនឿថា បាតុភូត​នេះ​អាច​បង្កឡើង​ដោយសារ​ភាព​តានតឹង​ពេល​បង្កើតកូន ប៉ុន្តែ​ពួក អ្នកវិទ្យាសាស្ត្រ​មិនដែល​ទូន្មាន​ស្ត្រី​មិន ឱ្យមាន​កូន​ឡើយ ៕ ប្រែ​សម្រួល​: រតនៈ​