ការ​បែកញើស​ពេល​គេង​យប់​ជាស​ញ្ញា ព្រមាន​ជំងឺ​គ្រោះថ្នាក់​ជាច្រើន​

736

ពេល​គេង​យប់ ទោះបី​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ឬ កង្ហារ តែ​អ្នក​នៅតែ​បែកញើស​ស្អិត​ខ្លួន​, ចូរ​ប្រយ័ត្ន នោះ​អាចជា​សញ្ញា​របស់​ជំងឺ​គ្រោះថ្នាក់​មួយចំនួន ដែល​អ្នក​គួរ​ដឹង​ដើម្បី​បង្ការ​ឲ្យ​ទាន់ពេល ។​

ឥទ្ធិពល​បន្ទាប់បន្សំរ​បស់​ថ្នាំ​
​ថ្នាំ​មួយចំនួន​អាចជា​មូលហេតុ​ទូទៅ របស់​ជំងឺ​បែកញើស​ពេល​គេង​យប់ ។ ថ្នាំ ប្រឆាំង​ជំងឺ​ធ្លាក់ ទឹក​ចិត្តជា​ប្រភេទ​ថ្នាំ​ទូទៅ​បំផុត បង្ក​ការ​បែកញើស​ពេល​គេង​យប់ ។ ប្រមាណ ៨ ទៅ ២២% នៃ​អ្នកជំងឺ​ប្រើ​ថ្នាំ​នេះ​តែង​ត្រូវ​ឡើងក​ម្តៅ​ខ្លួន​នៅពេល​យប់ ។ ថ្នាំ​ព្យាបាល​សរសៃប្រសាទ​, បញ្ចុះ​កម្តៅ​ក៏​អាចធ្វើ​ឲ្យ​អ្នក​ក្តៅ​បែកញើស ។​

​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម
​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អេ​ម​ប្រភេទ​១, ការ​ភ្ញាក់​ពេញ​១​យប់ ដោយសារ​ក្តៅ​ពេក អាចជា​សញ្ញា ព្រមាន​បរិមាណ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ។ បែកញើស​ពេលយប់​រួម​នឹង​រោគសញ្ញា​មួយចំនួន ផ្សេងៗ ដូចជា​ឈឺក្បាល​, យល់សប្តិ​អាក្រក់​ក៏​អាច​កើតឡើង​ពេល​រាងកាយ​ខ្វះ​កម្រិត​អាំង​ស៊ុយ​លីន​ចាំបាច់ មុនពេល​ចូល​គេង ។​

​ប្រព័ន្ធ​អង្គ​បដិបក្ខ​ចុះខ្សោយ​
​ប្រសិន​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​អ្នក ត្រូវ​ចុះខ្សោយ នោះ​អ្នក​ងាយ​ត្រូវ​ឆ្លង​មេរោគ​, ផ្តើម​ពី​នោះ​បង្ក​សភាព​គ្រុនក្តៅ និង​បែកញើស​នៅពេល​យប់ ។​

​ជំងឺរបេង​សួត​
​បាក់តេរី​ច្រើន​រីកចម្រើន​ក្នុង​រួច ហេតុនេះ ធ្វើ​ឲ្យ​អ្នកជំងឺ​ត្រូវ​ក្អក​ធ្ងន់ និង​ឈឺចាប់​នៅពេល​យប់​ច្រើន ។ អ្នកមាន​ជំងឺរបេង​សួត​ពុំ​ត្រឹមតែ​គ្រុនក្តៅ​, អស់កម្លាំង​, បែកញើស​ពេលយប់​តែ​នៅ​ជួប​ស្ថានភាព ធុញ​អាហារ​, ពុំមាន​អារម្មណ៍​ចង់​បរិភោគ​អ្វី​ទាល់តែសោះ ។​

មហារីក​
​បែកញើស​នៅពេល​យប់​ជា​រោគសញ្ញា​ឆាប់​របស់​ជំងឺមហារីក​មួយចំនួន​, ពិសេស​គឺ​មហារីក​ឈាម ។ ប៉ុន្តែ មហារីក​តែង​អម​ជាមួយ​រោគសញ្ញា​ផ្សេងៗ​ច្រើន​ទៀត​, ដូច្នេះ ចង់​ឲ្យ​ប្រាកដ​ចូរ​អ្នក​ទៅពិនិត្យ​សុខភាព​ជាបន្ទាន់ ៕ ប្រែ​សម្រួល​: រតនៈ​