ការ​បែកធ្លាយ​រូបភាព Samsung Galaxy S10 បង្ហាញឱ្យឃើញ​ម៉ូត​កាមេរ៉ា​ថ្មី​

1062
ចែករម្លែក
  • 1
    Share

​សល់​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ​មុននឹង​កាលបរិច្ឆេទ​បង្ហាញ​ទូរស័ព្ទ​ថ្មី​ធ្វើឡើង​នៅឯ​សន្និសីទ​ទូរស័ព្ទ​ពិភពលោក ឥឡូវ​ស្រាប់តែ​លេច​ធ្លាយ​រូបភាព​មួយ​ផ្សេងទៀត​អំពី​ទូរស័ព្ទ Samsung Galaxy S10 ហើយ​កាមេរ៉ា​ត្រូវគេ​រំពឹងថា​នឹងមាន​ម៉ូត​ថ្មី​ស្អាត​អស្ចារ្យ​។​

​ក្រុមហ៊ុន Samsung បានបង្ហាញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការច្នៃប្រឌិត​ខាង​ការថតរូប​លើ​ស្មា​ត​ហ្វូ​ន ដោយ​បង្កើន​ចំនួន​កែវ Len រាល់​ការចេញ​ទូរស័ព្ទ​ថ្មី​ម្តងៗ​។ ទូរស័ព្ទ​ទើប​ចេញ​ថ្មី​ចុងក្រោយ​បំផុត​គឺមាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​៣​គ្រាប់ មាន​ម៉ូត​ច្រើនជាង​មុន និង ការកំណត់​ច្រើនជាង​ជំនាន់​មុនៗ​។ ដើម្បី​តាម​ឱ្យទាន់​និន្នាការ​នេះ ទូរស័ព្ទ Galaxy S10 ត្រូវគេ​រំពឹងថា​នឹងមាន​លក្ខណៈពិសេស​រឹតតែ​ខ្លាំង គឺ “Artistic Live Focus”​។ នេះ​បើ​យោងតាម​វេ​ប​សាយ Galaxy Club​។​

​ម៉ូ​ដែល​ទូរស័ព្ទ Samsung ជាច្រើន​គឺមាន Live Focus ដែលជា​ម៉ូត​មួយ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ថត​យក​រូប​ភាព​មាន​លក្ខណៈ​ព្រិល​នៅ​ផ្ទៃ​ខាងក្រោយ​និង​កែ​ចំណុច​ព្រិលៗ​នោះបាន​តាម​បំណង​ថែមទៀត​បន្ទាប់ពី​ថតរូប​នោះ​រួច​។ ការដាក់បញ្ចូល “Artistic Live Focus” មានន័យថា ម៉ូ​ដែល​ថ្មី​នេះ​នឹងមាន Effect កម្រិត​ថ្មី​ទាំងស្រុង​ដើម្បី​ធ្វើឱ្យ​រូបថត​កាន់តែ​អស្ចារ្យ​។ Galaxy Club អះអាងថា ជម្រើស​នេះ​នឹង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​បង្កើត​រូបភាព​ចលនា​ឌីជីថល​និង​បញ្ចូល Effect ពិសេសៗ​ដល់​រូបភាព​៕ ដោយ៖ កញ្ញាដាលីស

Galaxy S10 រំពឹង​មានកម្ម​វិធី​ពិសេស “Artistic Live Focus” ក្នុង​កាមេរ៉ា​ម៉ូត​ថ្មី