ការ​បំបៅ​ដោះ​កូន​ប្រហែលជា​ជួយ​បង្កើន​ថាមពល​ខួរក្បាល​ពួកគេ​បាន​

139

យោងទៅតាម​ការផ្តល់​ដំបូន្មាន របស់​សារព័ត៌មាន The Metro បានឱ្យ ដឹងថា យក​ល្អ​គួរតែ​បន្ត បំបៅ​ដោះ​កូន រហូតដល់​ពួកគេ​អាយុ​បាន មួយឆ្នាំ​ដើម្បី បង្កើន​ភាព​ឆ្លាត​វៃ​របស់​ពួកគេ ។ រឿង នេះ បានមកពី​ការសិក្សា​មួយ​ដែល ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​ការ បំបៅ​ដោះ​កូន និង​សមត្ថភាព​ផ្លូវចិត្ត របស់​ក្មេង​នៅពេល​ធំ​ឡើយ ។ គេ​បាន រកឃើញថា ក្មេង​ដែល​កើត​ពី​ម្តាយ​ដែល​ផ្តល់ឱកាស​ឱ្យ ពួកគេ​បៅដោះ​កាន់តែ​យូរ កាន់តែ​ទទួលបាន​លទ្ធផល​ធ្វើតេស្ត​ផ្នែក ភាសា​នៅ​អាយុ ៣​ឆ្នាំ កាន់តែ​ល្អ និង មាន​តេស្ត IQ នៅ​អាយុ ៧​ឆ្នាំ​ល្អ​ជាង ក្មេង​ដែល​មិនបាន​បៅដោះ​ម្តាយ​យូរ ។

​ការ​បំបៅ​ដោះ​កូន​ត្រូវបាន​គេ​ស្គាល់ ថា​មាន​ប្រយោជន៍​ច្រើនណាស់​ដូចជា​បន្ថយ​ការ​ប្រឈម​នឹង​ការ បង្ក​រោគ​នៅក្នុង​ត្រចៀក ការបង្ក​រោគ​នៅ​ទ្រូង និង​ទល់លាមក ព្រមទាំង​ជួយ​បង្កើន​ទំនាក់ទំនង​កាន់ តែ​ខ្លាំង​រវាង​ម្តាយ និង​កូន​ផង ។
​ ​
​យ៉ាងណាមិញ ការសិក្សា​នេះ​មិន បាន​អះអាងថា ការ​បំបៅ​ដោះ​កូន​អាច ធ្វើឱ្យ​កូន​កាន់តែ​វៃឆ្លាត​នោះទេ គេ​គ្រាន់ តែ​សង្ខេប​ទៅលើ​ទំនាក់ទំនង​ដែល​អាច ទៅរួច​ប៉ុណ្ណោះ ។ អ្នកដឹកនាំ​ការសិក្សា បាន​និយាយថា មាន​កត្តា​ជាប់ទាក់ទង ច្រើន​ទៀត​ជាមួយនឹង​ការ​បំបៅ​ដោះ​កូន ដែល​ជះឥទ្ធិពល​ទៅលើ​ភាព​វៃឆ្លាត របស់​ក្មេង​ដូចជា មជ្ឈដ្ឋាន​នៅផ្ទះ ភាព ឆ្លាត​វៃ​របស់​ម្តាយ និង​ការអប់រំ​ដែរ ។
​ ​
​ការសិក្សា​មុនៗ​បាន​រកឃើញ ថា ក្នុងប្រទេស​អភិវឌ្ឍន៍​ម្តាយ​ដែល​ជ្រើសរើស​ការ​បំបៅ​ដោះ​កូន ទំនងជា​មកពី​អ្នក មានទ្រព្យ​ធន់​លំដាប់​កណ្តាល ឬ​ខ្ពស់​។ វា​ក៏​អាចជា​កត្តា​សង្គម​សេដ្ឋកិច្ច​ចៀស ជាង​ការ​បំបៅ​ដោះ​កូន​ដែរ ហើយ​រឿង នេះ​ប្រហែលជា​អាច​ពន្យល់បាន​ទៅ លើ​ឥទ្ធិពល​នៃ​ភាព​ឆ្លាត​វៃ ។
​ ​
​អ្នកស្រាវជ្រាវ​ចង់​ផ្លាស់ប្តូ​រការ រកឃើញ​របស់​ពួកគេ​ដែល​វា​មាន​ឥទ្ធិពល​ទៅលើ​កត្តា​ផ្សេងៗ​ដែល ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​រាល់​ការផ្លាស់ប្តូរ គឺជា​ការ​ទាយ តាម​ស្ថិតិ​មួយ ប៉ុណ្ណោះ ។ វា​តែងតែ​អាច ទៅរួច​ហើយ​ដែលថា កត្តា​ដែល​មិនបាន រាប់បញ្ចូល​អាចមាន​ឥទ្ធិពល​ទៅលើ លទ្ធផល​នៃ​ការសិក្សា ។ ទោះបីជា យ៉ាងណាក៏ដោយ​ការ​បំបៅ​ដោះ​កូន គឺ ជា​មធ្យោបាយ​ដ៏​មាន​សុខ​ភាពល្អ​បំផុត សម្រាប់​ចិញ្ចឹម​កូន ហើយ​យក​ល្អ​គួរតែ បន្ត​បំបៅ​ដោះ​កូន​ឱ្យបាន​យ៉ាងហោច ណាស់​អាយុ​៦​ខែ និង​បន្តទៀត​រហូត ដល់​គេ​អាយុ​បាន​មួយឆ្នាំ ៕ ដោយៈ healt.com.kh​