ការ​ប្រជល់​ក្របី​វៀតណាម ត្រូវបាន​បញ្ចប់ បន្ទាប់​ក្របី​វ័ធ​ម្ចាស់​ស្លាប់​

1762
ចែករម្លែក

ការ​ប្រជល់​ក្របី​តាម​ប្រពៃណី​នៅ​ប្រទេស​វៀតណាម ភាគ​ខាងជើង ត្រូវបាន​ផ្អាក បន្ទាប់ពី​ក្របី​មួយ​ក្បាល​បាន​វ័ធ​ម្ចាស់​របស់​វា ស្លាប់ ដែល​នេះ​ជាការ​ស្លាប់​មនុស្ស​ជា​លើកទីមួយ ចាប់តាំងពី​កីឡា​ប្រភេទ​នេះ បានចាប់ផ្តើម​ឡើងវិញ បន្ទាប់ពី​ចប់​សង្គ្រាម​វៀតណាម ។

លោក ដូ វ៉ាន់ វៀត មន្ត្រី​ក្នុង​មូលដ្ឋាន​នៅ​ទីក្រុង​ដូ​សុន (Do Son) ជាទី​ដែល​ការ​ប្រជល់​ក្របី​នេះ ធ្វើឡើង​នោះ បាន​និយាយថា ក្របី​នេះ​ត្រូវបាន​សម្លាប់ចោល ហើយ​សំណាក​គំរូ (​សាច់​របស់​វា​) ត្រូវបាន​យកទៅ​ពិនិត្យ​មើលថា​តើ​សត្វ​ក្របី​នេះ ត្រូវបាន​គេ​ឱ្យ​វា​ផឹក​ថ្នាំ​កម្លាំង​ដើម្បី​កាន់តែខ្លាំង​ជាង​មុន​ដែរឬទេ ។​

ការ​ប្រជល់​ក្របី​តាម​ប្រពៃណី ត្រូវបាន​បញ្ឈប់ ក្នុងអំឡុង​សង្គ្រាម​វៀតណាម ហើយ​បាប់​ផ្តើម​ឡើងវិញ​អស់​រយៈពេល​២៧​ឆ្នាំ​កន្លងទៅ​។​

លោក ដូ វ៉ាន់ វៀត បាន​និយាយថា ពីដំបូង ក្របី​នេះ បាន​ដេញ​វ័ធ​ម្ចាស់​នៃ​ក្របី​មួយ​ផ្សេងទៀត ប៉ុន្តែ មិនអាច​វ័ធ​គាត់​បាន​នោះទេ ហើយ​វា​ក៏បាន​បែរមក​វ័ធ​ម្ចាស់ខ្លួន​វា​ទៅវិញ ដែល​បាន​ស្លាប់ គឺ​ពីរ​បី​ម៉ោង​ក្រោយមក ដោយសារ​មុខរបួស​ច្រើនពេក​។

ម្ចាស់​ក្របី ដែល​ក្របី​វ័ធ​ស្លាប់ កាលពី​ថ្ងៃ​សៅរ៍​នោះ ឈ្មោះ ដិញ សួន ហ្វាំ​ង អាយុ​៤៦​ឆ្នាំ ដែល​បាន​បង្វឹក​ក្របី​សម្រាប់​ប្រជល់​ជាច្រើន​ក្បាល​អស់​រយៈពេល​១០​ឆ្នាំ​៕ ​ដោយ ៖សុខា

ក្របី​២​ជល់​គ្នា​នៅ​ទីក្រុង​ដូ​សុន ប្រទេស​វៀតណាម កាលពី​ថ្ងៃ​សៅរ៍