ការ​ប្រឈម​នឹង​ជំងឺ​កូនក្រៅស្បូន​ដែល​ស្ត្រី​គ្រប់រូប​គួរ​យល់ដឹង​

861
ចែករម្លែក

ជំងឺ​កូនក្រៅស្បូន​កើតឡើង​នៅ ពេលដែល​មេជី​វិត​ញី​និង​ឈ្មោល​ដែល​រលាយ​ចូលគ្នា​រួច ហើយ​នោះ មានការ កាច់​សម្បុក​នៅក្រៅ​ស្បូន ដែល​ភាគ ច្រើន​គឺ​នៅក្នុង​បំពង់​ដៃ​ស្បូន​តែម្តង ។ ការលូតលាស់​របស់​កូន​នៅក្នុង​បំពង់​ដៃ ស្បូន​បែបនេះ វា​នឹង​ធ្វើឱ្យ​បំពង់​ដៃ​ស្បូន បែក ដែលនាំឱ្យ​ហូរឈាម​ខ្លាំង​រហូត ដល់​គំរាម​គំហែង​ដល់​អាយុជីវិត​បាន ដូច្នេះ​ត្រូវការ​ការ ព្យាបាល​ដោយ​វះកាត់ ជាបន្ទាន់​។

​ពាក់កណ្តាល​នៃ​ស្ត្រី​ដែល​កើត ជំងឺ​កូនក្រៅស្បូន​គឺ​មិនដឹង​អំពី​កត្តា ប្រឈមមុខ​របស់​វា​ឡើយ ដូច្នេះ​ដើម្បី យល់ដឹង​កាន់តែច្បាស់​ខ្ញុំ​សូម​បង្ហាញ​អំពី កត្តា​ប្រឈមមុខ​មួយចំនួន​ដែល​ងាយ នឹង​ធ្វើឱ្យ​ស្ត្រី​កើត​ជំងឺ​កូនក្រៅស្បូន​បានៈ​
-​ធ្លាប់មាន​ជំងឺ​កូនក្រៅស្បូន​ពីមុន​
-​ធ្លាប់​វះកាត់​នៅក្នុង​បំពង់​ដៃ​ស្បូន​
-​ធ្លាប់​វះកាត់​នៅក្នុង​អាង​ត្រគាក ឬ​ពោះ​ពីមុន​
-​មាន​ជំងឺ​ឆ្លងតាម​ការរួម​ភេទ​
-​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​
-​ជំងឺ Endometriosis
-​ជក់បារី​
-​អាយុ​ចាប់ពី ៣៥​ឆ្នាំ​ឡើងទៅ​
-​ធ្លាប់មាន​ប្រវត្តិ​មិនអាច​មានកូន បាន​

​ប្រើប្រាស់​បច្ចេកវិជ្ជា​ជំនួយ​ដល់ ការ​មាន​ផ្ទៃពោះ​ដូចជា​ការធ្វើឱ្យមាន​ផ្ទៃពោះ​តាមបែប សិប្បនិម្មិត ៕ ដោយៈ health.com.kh​