ការ​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ជនល្មើស​ច្បាប់​មិន​ប៉ះពាល់​ដំណើរ ការ​លទ្ធិប្រជាធិបតេយ្យ​ទេ

429

​ការ​លាតត្រដាង​ពី​សកម្មភាព ល្មើសច្បាប់​ធ្ងន់ធ្ងរ​ក្នុងការ​អនុវត្ត​ផែន ការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៅ​កម្ពុជា គឺជា​សក្ខីភាព​បញ្ជាក់​ច្បាស់ ពីបទ​ល្មើស​ក្បត់ជាតិ ដែល​ត្រូវ​ប្រឈម ចំពោះ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចាំបាច់ ត្រូវ​ចាប់ខ្លួន​ជាបន្ទាន់ ។​

​ដូច្នេះ ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា មិន​ប៉ះពាល់​ដល់​ដំណើរ​លទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ តែ​ផ្ទុយ ទៅវិញ គឺជា​ការពង្រឹង​នីតិរដ្ឋ ដើម្បី ធានា​ស្ថិរភាព​លទ្ធិប្រជាធិបតេយ្យ ។ បើ​ប្រជាធិបតេយ្យ​មិន​ផ្សារភ្ជាប់ នីតិរដ្ឋ​ទេ នោះ​នឹង​នាំ​ដល់​អនាធិបតេយ្យ​ជាមិនខាន​។ ជាក់ស្តែង​ដូច​នៅ​សហរដ្ឋអាមេរិក ដែលមាន​សិទ្ធិ សេរីភាព ហួសពេក​បណ្តាលឱ្យមាន​អំពើ​ឃាដកម្ម​បាញ់ ប្រហារ​លើ​ហ្វូងមនុស្ស នាំឱ្យ​ស្លាប់​អស់ ជិត​៦០​នាក់​និង​រងរបួស​ជាង​៥០០ នាក់ ដែល​នេះហើយ​ឈានទៅរក​អនាធិបតេយ្យ ។ បើ​អនាធិបតេយ្យ​ហើយ មិន​អាចមាន​ប្រជាធិបតេយ្យ​ទេ ។​

ដូច្នេះ ការអនុវត្ត​ច្បាប់​មិន​ថា ចំពោះតែ​អ្នកនយោបាយ​ទេ ប្រជាជន ទូទៅ​ក៏ត្រូវ​អនុវត្តន៍​ដូចគ្នា មិនមែនជា ការបំផ្លាញ​ប្រជាធិបតេយ្យ​នោះទេ​។ ផ្ទុយទៅវិញ គឺ​ធ្វើឱ្យ​ការអនុវត្ត​ច្បាប់ មាន​ប្រសិទ្ធភាព​។ ធ្វើឱ្យ​សង្គម ជា​សង្គម នីតិរដ្ឋ​ស្របតាម​សំណូមពរ​ចង់បាន របស់​ប្រជាជន​ទូទៅ ។ ម្យ៉ាងទៀត​ក៏ ជា​វិធាន​ការអប់រំ ឱ្យ​ប្រជាជន​ត្រូវ ចេះ​ស្គាល់ និង​គោរព​ច្បាប់​ទើប​សង្គម ជឿនលឿន និង​ស៊ី​វិ​ល័យ​ស្របតាម​សម័យកាល​ថ្មី ។​

​ការអនុវត្ត​ច្បាប់​នេះ​ក៏​ស្របតាម តថភាព​ពិត​របស់​សង្គម​ដែល​ទាមទារ​ឱ្យ​ប្រជាជន​គ្រប់រូប​ចូលរួម ។ ចូលរួម ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម ដើម្បី​និរន្តរភាព​របស់​ជាតិ​យើង​រីកចម្រើន រុងរឿង​តទៅ​។ ម្យ៉ាងទៀត​សូមកុំ​គិតថា​អត់​ពី​មេបក្ស​មួយ ឬ​បក្សប្រឆាំង​មួយ​ប្រទេស​កម្ពុជា អត់​ប្រជាធិបតេយ្យ​នោះ​មិនអាច​ទេ ៕ ដោយៈ សុខ ឥសាន តំណាងរាស្ត្រ មណ្ឌល​ព្រៃវែង​