ការ​រមាស់​ស្បែក​ក៏​អាចជា​អាកា​រៈ​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​ដែរ​!

293
ចែករម្លែក

ការ​ឃ្លាន និង​ស្រេកទឹក​ខ្លាំង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សញ្ញា​របស់​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​អាកា​រៈ​រមាស់​ស្បែក​ក៏​អាចជា​លក្ខណៈ​មួយ​របស់​ជំងឺ​នេះដែរ​។ នេះហើយ​គឺជា ហេតុផល​ដែល​មនុស្ស​ភាគច្រើន​ដែលមាន​បញ្ហា​រមាស់​ស្បែក និង​ស្បែក​ស្ងួត​ច្រើនតែ ច្រឡំ​ថា​ខ្លួនឯង​មាន​បញ្ហា​ស្បែក​ចៀស​ជំងឺ​ទឹកនោមផ្អែម​ទៅវិញ​។ ប៉ុន្តែ​តើ​អ្វី​ទៅជា ហេតុផល​នៅ​ពីក្រោយ​រឿងនេះ​ទៅ​?

​អាកា​រៈរ​មាស់​ស្បែក​គឺជា​សញ្ញា​ញឹកញាប់​មួយ​របស់​ជំងឺ​ទឹកនោមផ្អែម ហើយ​បើសិន ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម​រយៈពេល​យូរ​វា​ក៏​អាច​បណ្តាល ឲ្យ​ស្បែក​ស្ងួត​ដែ​ឬ​។ នេះ​ដោយសារតែ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ផ្តល់​ជា អំណោយផល​យ៉ាង​ល្អ​ដល់​ការលូតលាស់​មេរោគ​ផ្សិត​ហើយ​វា​ក៏​ងាយ​ប្រឈម​ខ្លាំង នឹង​ការបង្ក​រោគ​ដោយ​ផ្សិត និង​បាក់តេរី​ផងដែរ​។ បើសិនជា​ការបង្ក​រោគ​រាលដាល​ទៅ ប្រដាប់ភេទ វា​អាច​នឹង​បង្ក​ជា​ជំងឺ​ប៉េ​ស និង​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា រលាក​ទ្វារមាស និង​រលាក​លិង្គ ដែល​វា​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​តែម្តង​។ អាកា​រៈ​ស្រែង​លើ​រាងកាយ​ក៏​ងាយ​នឹង​កើត​ផងដែរ​។

​ជាមួយគ្នានេះដែរ កាលណា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដោយ​មិនមាន​ការគ្រប់គ្រង ល្អ​នោះ​នឹង​ប៉ះពាល់​ដល់​ក្រពេញ​សេ​បូម និង​ក្រពេញ​ញើស​ដែល​នាំ​ឲ្យ​រមាស់​ប្រអប់ ជើង និង​ជើង ដែល​បង្កឡើង​ដោយ​មេរោគ​ផ្សិត​តែម្តង​។

​តើ​គួរ​ដោះស្រាយ​បញ្ហា​រមាស់​ស្បែក​នេះ​ដូច​ម្តេចទៅ​?

​ក្រៅពី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​តាមរយៈ​ការប្រើ​ថ្នាំ​ទៅតាម​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ហើយ​នោះ​យក​ល្អ​គួរតែ​គ្រប់គ្រង​កត្តា​ជាច្រើន​ដែល​អាច​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឺ​ក​នោម ផ្អែម​ដែរ​ដូចជា​៖

​ករណី​កើត​ជំងឺ​ស្រែង​លើ​ស្បែក យក​ល្អ​គួរតែ​ចៀសវាង​ការ​បែកញើស​ច្រើន ព្រោះ​វា​នឹង​បង្ក​ការ​រមាស់​កាន់តែខ្លាំង​។

​ស្លៀក​សម្លៀកបំពាក់​រល​ង់ៗ​ដើម្បី​ស្បែក​មាន​កន្លែង​ដកដង្ហើម ថែរក្សា​អនាម័យ​ឲ្យ បានល្អ តាមរយៈ​ការ​ងូត​ទឹកជា​ទៀងទាត់ អាចជា​ពីរដង​ក្នុង​មួយថ្ងៃ​។

​បើសិនជា​អ្នក​ពាក់​ស្រោមជើង​ពី ១២ ទៅ​១៤​ម៉ោង​ក្នុង​មួយថ្ងៃ ចូរ​ប្រាកដថា​ថែរក្សា ប្រអប់ ជើង​ឲ្យ​ស្ងួត និង​គ្មាន​ញើស បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ការផ្លាស់ប្តូរ អាកាសធាតុ​ដូចជា​ក្តៅ និង​ស្ងួត និង​រដូវរងា វា​អាច​នឹង​បង្កបញ្ហា​អា​ឡែ​ហ្ស៊ី​ដែល​នាំ ឲ្យ​រមាស់​ស្បែ​កបាន​។

​ដូច្នេះ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​សើ​ស្បែក​ដើម្បី​ដោះស្រាយ​រោគសញ្ញា​នេះ​ទៅ​៕ ដោយៈ​health.com.kh