ការ​រលាក​សុដន់ អំឡុងពេល​បំបៅ​ដោះ​កូន​

733
ចែករម្លែក

​ទោះបីជា​អ្នក​កំពុងតែ​ប្រើ​ថ្នាំ​ក៏ដោយ សូម​បន្ត​ការ​បំបៅ​ដោះ​កូន​អំឡុងពេល​នៃ​ការព្យាបាល​នេះ​។ វា​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក និង​កូន​របស់​អ្នក​។ សូម​សួរ​គ្រូពេទ្យ​ប្រសិនបើ​ចាំបាច់​។​

​ការ​រលាក​សុដន់ គឺជា​ការឈឺចាប់​នៅត្រង់​សុដន់ ដែល​អាច​មានមក​ជាមួយ​នឹង​គ្រុនក្តៅ និង​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​។​

​ស្ត្រី​មួយចំនួន​ដែលមាន​ការឆ្លង​មេរោគ​នៅ​នឹង​សុដន់ ក៏​មានការ​ក្អួតចង្អោរ​ផងដែរ​។ អ្នក​ក៏​អាច ចេញ​ទឹកដោះ​ពណ៌​លឿង​ដូច​ទៅនឹង​ទឹកដោះ​ដំបូង​ផងដែរ​។ ឬក៏​សុដន់​របស់​អ្នក​អាចមាន អារម្មណ៍​ថា​ក្តៅ​ឧណ្ណៗ និង​លេចឡើង​ពណ៌​ក្រហម ឬ​ស៊ី​ជំ​ពូ​។​

​ការឆ្លង​មេរោគ​នៅ​នឹង​សុដន់ អាច​កើត​មាននៅ​ព​លេ​ដែល​សមាជិក​ក្នុង​គ្រួសារ​មាន​ជំងឺ​ផ្តាសាយ​។ ជាធម្មតា​វា​កើតមាន​តែ​លើ​សុដន់​ម្ខាង​តែប៉ុណ្ណោះ​។ ការឆ្លង​មេរោគ​នៅ​នឹង​សុដន់​ជាច្រើន​ដែល មិនមាន​ភាពប្រសើរឡើង​អំឡុង​ពេលនេះ​ត្រូវការ​ការព្យាបាល​ដោយ​ថ្នាំ​ដែល​ត្រូវបាន​ផ្តល់​ឲ្យ ដោយ​គ្រូពេទ្យ​ជំនាញ​៕ ដោយ​: health.com.kh​