ការ​រលាយ​ផ្ទាំង​ទឹកកក​បង្ហាញ​រុក្ខជាតិ​កប់​នៅក្រោម​តំបន់​អាក់​ទិ​ក​របស់​កាណាដា​តាំងពី ៤០.០០០ ឆ្នាំមុន​

339
ចែករម្លែក

​ពួក​អ្នកស្រាវជ្រាវ​បាន​និយាយថា ផ្ទាំង​ទឹកកក​ក្នុង​តំបន់​អាក់​ទិ​ក​របស់​កាណាដា​បាន​រលាយ​រហូត​បង្ហាញ​នូវ​រុក្ខជាតិ ដែល​លាក់ខ្លួន​អស់​ពេល ៤០.០០០​ឆ្នាំមុន ឬ​ច្រើនជាង​នេះ​។​

​យោងតាម​ការសិក្សា​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Nature Communications បានឱ្យដឹងថា តំបន់​អាក់​ទិ​ក​នេះ ប្រហែលជា​ធ្លាប់មាន​សតវត្សរ៍​ដ៏​ក្តៅ​បំផុត​មួយ​ក្នុង​រយៈពេល ១១៥.០០០ ឆ្នាំ​កន្លងមកនេះ​។​

​លោក​សាយ​ម៉ុ​ន ផេ​ន​ឡេ​តុ​ន (Simon Pendleton) អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ខូ​ឡូ​រ៉ា​ដូ​បាន​និយាយប្រាប់​ស៊ី​អិន​អិន​ថា “​វា​មិន​មិន​គ្រាន់តែ​ជា​ពូជ​រុក្ខជាតិ​ប៉ុណ្ណោះ​ទេ​។ សណ្ឋាន​ដី​បុរាណ​ទាំងនេះ​ក៏​ត្រូវបាន​លាតត្រដាង​នៅលើ​តំបន់​ភូមិសាស្ត្រ​ដ៏​ទូលំទូលាយ​នៅលើ​កោះ​បា​ហ្វ៊ី​ន​ផងដែរ​”​។​

​សម្រាប់​ការសិក្សា​នេះ អ្នកវិទ្យាសាស្ដ្រ​បាន​ប្រទះឃើញ​ស្លែ និង​រុក្ខជាតិ​តូចៗ នៅជាប់​ទីនោះ កន្លែង​ដែល​ពួកវា​ត្រូវបាន​សម្លាប់ ដោយសារតែ​ការរីក​រាលដាល​នៃ​ផ្ទាំង​ទឹកកក​កាលពី​រាប់ពាន់​ឆ្នាំមុន​។​

​ដោយ​ប្រើ​ឧបករណ៍​ស្ទង់ អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​ដែរ​ថា រុក្ខជាតិ​និង​ស្លែ​ទាំងនោះ​មាន​អាយុកាល​យ៉ាងហោចណាស់ ៤០.០០០ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

ការឡើង​កម្តៅ​ផែនដី​យ៉ាង​ឆាប់រហ័ស​បាន​លាតត្រដាង​សណ្ឋាន​ដី​សម័យបុរាណ ដែល​កប់​នៅក្រោម​ទឹកកក​រាប់ម៉ឺន​ឆ្នាំ