ការ​រាករូស​នៅពេល​ព្រឹក​៖ អ្វីដែល​អ្នក​គួរ​ដឹង​

123
ចែករម្លែក

​ការរំលាយ​អាហារ​គឺជា​ដំណើការ​ណ៍​នៃ​ជីវិត​មួយ​ដែល​យើង​ត្រូវមាន​។ បើសិនជា​អាហារ​មិន ត្រូវបាន​រំលាយ​ល្អ​ទេ វា​នឹង​មិនអាច​បឺត​ស្រូប​ជីវជាតិ​ចូលទៅក្នុង​រាងកាយ ហើយ​សរីរាង្គ​ជា ច្រើន​ទៀត​នឹងមិន​ទទួលបាន​ជីវជាតិ​តាម​តម្រូវការ​ដើម្បី​ធ្វើការ​បានល្អ​ឡើយ​។​ក្រពះ​មិន​កិន​ក៏​ធ្វើ​ឲ្យ​ហើមពោះ និង​អស់កម្លាំង​បានដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកខ្លះ​ប្រហែល​ជាមាន​អារម្មណ៍​ចង់​បន្ទោបង់​នៅពេល​ព្រឹក ដោយសារតែ​ហេតុផល​មិន​ផ្តល់​សុខភាព​មួយចំនួន​។ ការ​រាករូស​នៅពេល​ព្រឹក​អាចធ្វើ ឲ្យ​អ្នក​បង្ខំ​ភ្ញាក់​ពី​គេង​ដើម្បី​ទៅ​បន្ទោបង់​ភ្លាមៗ​។ ខណៈពេលដែល​គ្រប់គ្នា​ត្រូវការ​បន្ទោបង់ ដោយ​ការ​រាករូស​នៅពេល​ព្រឹក អាចជា​រឿង​គ្រោះថ្នាក់​បាន តែ​យើង​អាច​ព្យាបាល​បាន​។ ការ​រាករូស​ទៀងទាត់​អាចជា​អាកា​រៈ​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​។

​មូលហេតុ​ដែល​អាច​នាំ​ឲ្យ​រាករូស​នៅពេល​ព្រឹក​ត្រូវបាន​បែងចែក​ជា​ពីរ​ប្រភេទ​ធំៗ​ដូចជា ជំងឺ និង​របៀប​រស់នៅ​

​ជំងឺ​
ជំងឺ​ដែល​នាំ​ឲ្យ​រាករូស​នៅពេល​ព្រឹក​នេះ​អាចមាន​ដូចជា​៖

​- ចង្កោម​រោគសញ្ញា​រលាក​ពោះ​ក្រពះ​ពោះវៀន​
– ​ជំងឺ​រលាក​ពោះវៀន​
– ​ការបង្ក​រោគ​ផ្សេងៗ​ដូចជា ការបង្ក​រាគ​ដោយ​បាក់តេរី និង​មេរោគ​ផ្សិត​។ វីរុស​ក៏​អាចធ្វើ​ឲ្យ​រាករូស​នៅពេល​ព្រឹក​បានដែរ ជាពិសេស Rotavirus តែម្តង​។

​របៀប​រស់នៅ​
​របៀប​រស់នៅ​ដែល​យើង​ធ្វើ​រាល់ថ្ងៃ​អាច​ប៉ះពាល់​ទៅលើ​ការ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ហើយក៏ មានការ​រាករូស​នៅពេល​ព្រឹក​ដែរ​។ បើសិនជា​មនុស្សម្នា​ក់មាន​បញ្ហា​រាករូស​នៅពេល​ព្រឹក គេ​គយរ​តែ​ព្យាយាម​ចៀសវាង​សកម្មភាព ក៏ដូចជា​របៀប​រស់នៅ​ខាងក្រោម​នេះ​៖

​- ការ​ញ៉ាំ​គ្រឿង​ស្រវឹង ជាពិសេស​នៅពេល​យប់​ជ្រៅ​ព្រោះ​វា​អាចធ្វើ​ឲ្យ​រលាក​ក្រពះ​ពោះវៀន និង​បង្ក​ជាការ​រាករូស​នៅពេល​ព្រឹក​
– ​ជក់បារី​
– ​បញ្ហា​ផ្លូវចិត្ត​

ដើម្បី​បង្ការ​ការ​រាករូសយក​ល្អ​គួរតែ​ធ្វើ​រឿង​ដូចខាងក្រោម​នេះ​៖

​- ចៀសវាង​ការ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន
– ជាពិសេស​នៅពេល​យប់ បើសិនជា​អ្នកមាន​បញ្ហា​រាករូស​នៅពេល​ព្រឹក​ញឹកញាប់ ​និង​លេបថ្នាំ​ព្យាបាល​ជំងឺ​ណា​ផ្សេង
– ​ចូរ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ និង​សួរ​គាត់​អំពី​ឥទ្ធិពល​អ្វីខ្លះ​របស់​ថ្នាំ​ទាំងនោះ
– ចូរ​ធ្វើទៅ​តាមរបៀប​រស់នៅដែល​ផ្តល់​សុខភាព និង​ចៀសវាង​ទម្លាប់​ជាច្រើន​ដូចជាជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​៕ ដោយៈ health.com.kh​